ស្រលាញ់គ្នាដូចបងប្អូនបង្កើតអីចឹងសម្រាប់តារ៉ាសម្តែង “Kimberley” និងអ្នកដឹកនាំរឿងស្រី “Annethong” អ្នកទាំងពីរស្និតស្នាលគ្នាក្រោយមានឧកាសរួមការងារជាច្រើនលើកជាច្រើនសា ហើយមានហ្វែនៗប្រាប់ថាមុខអ្នកទាំងពីរស្រដៀងគ្នា ប៉ុន្តែភាពជិតស្និតនេះត្រូវបញ្ចប់ឬយ៉ាងណា បានជាកញ្ញា Annethon ស្រែកជេ Kimberley ជាសាធារណ:យ៉ាងនេះ?
ហេតុការណ៍កើតនៅភោជនីយដ្ឋានមួយដែលតារ៉ាស្រីទាំងពីរបានណាត់គ្នាញាំបាយដោយនាំមិត្តប្រុសរបស់ខ្លួនទៅជាមួយ ក្រោយពេលពិសារួចពួកគេនៅសំណេះសំណាលគ្នាបន្ត ពេលនោះលោក Markprin បានលើកទូរសព្ទមកអាត់វីដេអូនអោយមិត្តស្រីដោយក្នុងវីដេអូនោះបាននិយាយថា “hold on let’s me get my glasses on so i can see it, Oh that’s a bitch!!” ខណ:ពេលនាងកំពុងសំលឹងមុខចំ តារ៉ាស្រីជើងចាស់ Annethon។
មិនទុកយូឡើយក្រោយពេលតារ៉ារាមប្អូនហ៊ាននិយាយជេខ្លួនថាជាមេធ្មប់ កញ្ញា Annethon បានយកវិដេអូននោះមកផុសនៅលើអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនហើយសសេរ caption ថា “នាងកូនរមើលគុណ”!! ធ្វើអោយតារ៉ាជាច្រើនរូបភ្ញាក់ផ្អើលហើយនាំគ្នាចូលមកខមមិនរូបអ៊ីម៉ូជិសើចគ្រប់គ្នា ។
វីដេអូដែល Kimberley គួរអោយអស់សំណើចណាស់ វាជាវីដេអូកំប្លែងដែលគេនាំគ្នាធ្វើព្រងព្រាតនៅក្នុងបណ្តាញ Tiktok, ព្រោះវាកំប្លែងពេកទើប Annethon យកមកស៊ៃរនៅក្នុងអ៊ីនស្ត្រាក្រាម។
អត្ថបទដោយ សា