Kimberly Ann Tiaosiri ដែលធ្លាប់មានស្នាដៃល្បីៗជាច្រើន ចូលប្រឡូកសិល្បៈតាំងពីអាយុ៨ឆ្នាំ ដោយភាពស្រស់ស្អាត និងទេព្យកោសល្យខ្ពស់របស់នាងបានធ្វើឱ្យនាងក្លាយជា Top Star នៅក្នុងប្រទេស។
តារាស្រីល្បីប្រចាំប្រទេស Kimberly ដែលមានរាងខ្ពស់ស្រឡះ និងឆ្អឹងធំដែលធ្វើឱ្យគេមើលមកនាងរៀងមានសាច់ជាងតារាផ្សេងៗបន្តិច។ ប៉ុន្តែឥឡូវនេះ គេក៏បានសង្កេតឃើញថាតារាស្រីរូបនេះមានការ ផ្លាស់ប្តូរច្រើន ព្រោះគេឃើញថានាងមានចង្កេះរាង S ហើយ។
មិនថាមើលពីមុំណាក៏ដោយក៏ឃើញថាស្អាតដែរ ដូចរូបថតចុងក្រោយដែល Kimberly បង្ហោះនៅលើ Instagram ។ ហ្វេនខំពង្រីកមើលទៅក្នុងស្រមោលនៅក្នុងកញ្ចក់ដែលរាងរបស់នាងធ្វើឱ្យគេសរសើរមិនដាច់ពីមាត់ ថាស្រស់ស្អាតខ្លាំង។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya