តោះៗនាំគ្នាទាយ! បង្ហាញមុខតារាស្រីកូរ៉េរូបណាដែល មានអ្នក Follow ច្រើនជាងគេនៅលើ IG

តារាកូរ៉េជាច្រើនរូបបានបង្កើតនូវ Account​​​ IG របស់ខ្លួនដើម្បីឱ្យហ្វេនៗអាចធ្វើការតាមដាននូវជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ទន្ទឹមនឹងនេះ ទើបគេទៅចាប់អារម្មណ៍ តារាដែលមានអ្នកFollow ច្រើនជាងគេនៅក្នុង IG ព្រោះវាបង្ហាញពីប្រជាប្រិយភាពរបស់តារារូបនោះ។

នៅក្នុងនោះដែរ គេក៏ឃើញ Jennie ដែលជាសមាជិករបស់ក្រុម KPOP ស្រីល្បីបំផុតមានអ្នក  Follow ច្រើនជាងគេបង្អស់ក្នុងចំណោមតារាកូរ៉េ ទាំងអស់ ដែលឥឡូវនេះមានរហូតដល់61.7 លាននាក់ទៅហើយបង្ហាញ ពីភាពល្បីល្បាញរបស់នាងនៅក្នុងបណ្ដាញសង្គម។
After Footer (Active) - damrei Mr1 Zone2
តែនេះមិនបានរាប់បញ្ចូល Lisa សមាជិកក្រុមទេ ព្រោះ Lisa ជាជនជាតិថៃដែលល្បីនៅក្រៅប្រទេសនោះទេ។ តាមពីក្រោយគឺ Jisoo ដែលមានfollower 55.5 លាននាក់ បន្ទាប់មកគឺ Rosé ដែលមាន follow 54.7 លាននាក់ និងតារាចម្រៀងសូឡូស្រីល្បីប្រចំាប្រទេសកូរ៉េ IU ។

អត្ថបទដោយ៖ Eriya