បង្អួតរាងទៀតហើយ! Taew Nathaphon បង្អួតចង្កេះអង្ក្រងធ្វើឱ្យអ្នកលេងអ៊ីនធើណេត…..

Taew Nathaphon តារាសម្ដែងស្រី​លេខ​មួយ​របស់​ប៉ុស្តិ៍​លេខ​៣ មួយ​ទៀត​ ដែល​​ចំណាយ​ពេល​ច្រើន​ទៅលើ​ការ​ហាត់​ប្រាណ​ជាពិសេសដូចជាធ្វើ Pilate ជាដើម ។ ពេលទំនេរ Taew ក៏ស្រលាញ់នូវការ​ហាត់​ប្រាណ​ ​រហូតដល់​នាង​សង់​បន្ទប់​ហាត់​ប្រាណ​នៅក្នុង​ផ្ទះ។ ថ្មីៗនេះ នៅលើ Instagram របស់ Taew Nathaphon នាងបានបង្ហោះរូបភាពខ្លួននាងក្នុងឈុតពណ៌ស្វាយ ដែលបង្ហាញក្បាលពោះមានសាច់ដុំតិច និងចង្កេះអង្រ្កង។

After Footer (Active) - damrei Mr1 Zone2
រូបនេះដែលបានធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​មក​បញ្ចេញ​មតិ​ដ៏ច្រើនដែលភាពច្រើនគឺមានការច្រណែននឹងរាងរបស់ Taew នេះឯង។ អ្វីដែលធ្វើឱ្យរាងរបស់ Taew ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនោះគឺមិនមែន មានរឿងត្រឹមតែស្គមប៉ុណ្ណោះនោះទេ តែគឺទៅលើរាងដែល មានសាច់ដុំ និងfit ដែលមើលទៅមានលក្ខណៈរឹងមាំ។
អត្ថបទដោយ៖ Eriya