ព្រហ្មចារីយ៍ជាឈ្មោះប្រជុំកោះស្ថិតនៅស្រុកព្រែកប្រសព្វខេត្តក្រចេះប្រទេសកម្ពុជាយើង ជាតំបន់ទេសចរណ៍ធម្មជាតិទើបត្រូវបានគេរកឃើញ នឹងត្រូវបានគេប្រកាសថាជាតំបន់ទេសចរណ៍ដើម្បីសុខភាពដ៏គួរអោយទាក់ទាញ!
ហេតុអ្វីជាតំបន់ទេសចរណ៍សុខភាព? ទីប្រជុំកោះព្រហ្មចារីយ៍ជាតំបន់ធម្មជាតិសុទ្ធសាទពុំទាន់មានកាវិនិយោគ ឬធ្វើអាជីវកម្មទេសចរណ៍នៅលើកោះនោះឡើយ ម្យ៉ាងវិញទៀតនៅទីនោះពោរពេញទៅដោយធម្មជាតិបៃតងស្រងាត់ ទឹកថ្លាឆ្វង់ វាលខ្យាច់សក្បុះ ខ្យល់ត្រជាក់ ជាពិសេសមានសំឡេងរលកនិងសត្វបក្សាបក្សី ដែលអាចធ្វើអោយគ្រប់គ្នាដែលបានទៅដល់កន្លែងនោះមានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើសម្មាធិ ឬ ម៉ាស្សា។
ចំពោះសកម្មភាពដែលភ្ញៀវទេសចរណ៍ ឬអ្នកដំណើរកំសាន្តអាចធ្វើបាននៅតំបន់ទេសចរណ៍ទើបរកឃើញថ្មីនេះមានដូចជា: ស្ទូចត្រី បោះតង់ រៀបចំកម្មវិធី អាំងសាច់ គេងហាលថ្ងៃ និងសកម្មជាក្រុមផ្សេងៗជាច្រើនទៀត។ ចង់ដឹងថាព្រហ្មចារីយ័មែនទេ លំហែពិតទេតោះទៅលេងទាំងអស់គ្នា!
អរគុណចំពោះរូបភាពពីលោក Panharoth KIm
អត្ថបទដោយ សា