ប្លែកណាស់! Ploy Chompoo ផ្លាស់ប្ដូរខ្លាំងធ្វើឱ្យគេស្មានតែ LISA

តារាចម្រៀង និងសម្ដែងស្រី Ploy Chompoo ដែលបានបាត់មុខយូរទៅមួយរយៈមកហើយ ទើបតែចេញនូវបទថ្មីរបស់ខ្លួន មានចំណងជើងថា Location Feat. Anotherboytj ។ បទនេះក៏ត្រូវបានគេចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តរបស់នាង ព្រមទាំងមិត្តភក្ដិតារា ។ ដោយសារទឹកដមសំលេងដែលខុសប្លែកពីគេ និងរូបសម្ជស្សគួរឱ្យស្រលាញ់របស់ Ploy Chompoo បានធ្វើឱ្យនាងក្លាយជាតារាចម្រៀងល្បីប្រចំាប្រទេស។

ប៉ុន្តែដោយសារតែការប្រែប្រួលខ្លាំងរបស់នាង ដូច១៨០ ដឺក្រ ធ្វើឱ្យគេមានការរិះគន់ខ្លះ តែក៏មានគេពេញចិត្តនឹងការ Update របស់នាងដែរ ព្រោះការពីមុននាងតែខ្លួនសុភាពៗគួរឱ្យស្រលាញ់ តែពេលនេះនាងបានតុបតែងខ្លួនខ្លាំងហើយថែមទាំងចោះកង្វិលច្រមុះផងដែរ។
After Footer (Active) - damrei Mr1 Zone2
ថ្ងៃនេះដែរ គេក៏ឃើញ Ploy Chompoo ឡើងឆាកជាមួយនឹង Anotherboytj ដើម្បីសម្ដែងនូវបទថ្មីរបស់ខ្លួនហើយអ្វីធ្វើឱ្យគេស្រឡាំងកាំងនោះគឺរូបរាង និងការតែងខ្លួនរបស់នាងមានលក្ខណៈស្រដៀងនឹង LISA ដែលគេមើលមកច្រលំស្មានតែ LISA គ្រប់ៗគ្នា។

អត្ថបទដោយ៖Eriya