៣២ ឆ្នាំបាត់ហើយ! Toey គ្មានអីសប្បាយចិត្តជាងឪពុកដុតភីហ្សាឱ្យថ្ងៃខួបកំណើតនោះទេ!

តារាសម្ដែងស្រីប៉ុស្ដិ៍លេខ ៣ Toey Jarinpon ត្រូវបានគេស្គាល់ថាជាតារាស្រីដែលមុខ រាងក្មេង មិនចេះចាស់ដែលនរណាៗក៏សសើរថាគួរឱ្យស្រលាញ់ដោយសារតែមុខពងក្រពើ និងតូចដូចកូនក្មេងរបស់នាង។ គេមិនដឹងនោះទេថា Toey ឆ្នាំនេះមានអាយុ៣២ឆ្នាំហើយនាងក៏ធ្វើឱ្យគេ surprise ដោយសារតែមើលយ៉ាងណានាងដូចក្មេងស្រី១៨ឆ្នាំ។

ថ្មីៗនេះ ដែល Toey ក៏បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួននៅផ្ទះជាមួយគ្រួសាររបស់នាងហើយជំនួសឱ្យនំខេក ឪពុករបស់នាងក៏បានធ្វើការដុតភីហ្សាឱ្យកូនស្រីសំណព្វរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរូបបង្ហោះក្នុង IG ដែលមានរូបនាងបន់ស្រន់មុខភីហ្សាដែលមានដោតទាន១ រួមមានរូបដែលនាងឱនសំពះឪពុកម្ដាយរបស់ខ្លួនផងដែរ។
After Footer (Active) - damrei Mr1 Zone2
លើសពីនេះទៀត ហ្វេនៗ និងមិត្តភក្ដិតារារបស់នាងជាច្រើនរូបដូចជា Namtan និង Maggie ក៏បានធ្វើការcomment អបអរសាទរពិធីបុណ្យខួបកំណើត៣២ឆ្នាំរបស់នាង។
អត្ថបទដោយ៖ Eriya