តារ៉ាស្រីជើងចាស់ដែលទើបត្រឡប់មកបញ្ចេញថ្មីដៃក្នុងវិស័យសិល្ប:វិញថ្មីៗនៅក្នុងរឿង “กระเช้าสีดา” ដែលសម្តែងបានល្អរហូតធ្វើអោយមានក្រុមអ្នកគាំទ្ររបស់តួអង្គ “បងស្រីតួឯកប្រុស” ដែលគាត់បានសម្តែង។ ភាគច្រើនគាត់ទទួលការងារសម្តែងជាតួអ្នកមានឋាន: ជាស្ត្រីហៃសូ ដែលគ្រប់យ៉ាងគឺជាជីវិតរបស់គាត់ ចង់ដឹងទេថាគាត់មានកម្រិតណា?
សម្រាប់តារ៉ាសម្តែងស្រីវ័យ ៤២ឆ្នាំ Claudia Chakrabandhu ជីវិតរបស់គាត់ស្ទើរតែមិនបាច់ធ្វើអ្វីគាត់ក៏អាចមានគ្រប់យ៉ាងបាន ដែលគាត់សម្រេចចិត្តត្រឡប់មកសម្តែងព្រោះគាត់អប់សុខហើយគាត់ចង់មកជួបមិត្តភក្តិនិងបរិយាកាសនៅក្នុងក្រុមថតរឿង។ ទំនេរពីការងារជាសិល្ប:ការនី គាត់តែងតែធ្វើដំណើរទៅរស់នៅ ឬកំសាន្តប្រទេសផ្សេងៗ មួយប្រទេសយ៉ាងហោចណាស់ប្រើរយ:ពេល ២សប្តាហ៍។ គាត់ត្រឡប់មកប្រទេសថៃខ្លះៗនៅពេលដែលគាត់នឹកអ្នកផ្ទះតែប៉ុននោះ ។
អនាគតស្វាមីរបស់គាត់ជាសេដ្ឋីពាន់លាន ជាអ្នករកស៊ីធំដុំនៅប្រទេសមីយ៉ាន់ម៉ា សហរដ្ខអាមេរិកា និងប្រទេសថៃ។ ធ្វើអោយជីវិតរបស់តារ៉ាស្រីរបស់យើងរស់នៅដូចជារាជនីរបស់អាជីវកម្មទាំងអស់នោះអីចឹងឯង នាងតែងតែមានវត្តមាននៅគ្រប់ការប្រជុំសំខាន់របស់ក្រុមហ៊ុនទាំងនោះ។
ចំនុចដែលធ្វើអោយជីវិតពិត និងជីវិតក្នុងរឿងខុសគ្នាគឺរឿងបុណ្យទាន នៅក្នុងរឿងមើលទៅនាងកាចខ្លាំងដើរជេ វ៉ៃគេគ្រប់គ្នា ផ្ទុយទៅវិញក្នុងជីវិតពិតជាជាមនុស្សកាន់សិល្ស៍កាន់ទៀន មិនបៀតបៀនអ្នកដទៃ ហើយនាងតែងតែគិតវិជ្ជមានជានិច្ចពុំដែលមានរឿងជាមួយនរណាឡើយ!
អត្ថបទដោយ សា