កូនកាត់ចិនស្អាតអញ្ចឹង! Baifern ស្រស់ស្អាតសង្កត់ចិត្តហ្វេនៗទៀតហើយ ទាំងឈុតទាំងស្ទាយថតរូបគ្រប់គ្នាស្ទើរតែហូរឈាមច្រមុះ! មានរូបភាព
ភាពស៊ិចស៊ីបានចាក់ទំលុះបេះដូងដល់អ្នកគាំទ្រទៀតហើយ សម្រាប់តារាសម្ដែងស្រីស្អាតវ័យក្មេង Baifern Pimchanok ដែលថ្មីៗនេះបានតុបតែងខ្លួនធ្វើសក់ជាអាមួយតូចទទួលពិធីបុណ្យចូលឆ្នាំចិន
ដោយ Baifern បានគ្រងឈុតចិនពណ៌ក្រហមដ៏សែនស៊ិចស៊ី ព្រោះតែឈុតនិងឆែកយ៉ាងជ្រៅបង្ហាញអោយឃើញជើងស្រលូនសខ្ចី ប៉ុណ្ណឹងនៅមិនគ្រាន់ នាងនៅអង្គុយថតរូបយ៉ាងសង្ហាគ្រប់ជ្រុងគ្រប់មុំសុទ្ធតែដុតកំដៅបេះដូងកំលោះៗ
“ប្ដូរពី “Xin Jia Yu Yi” មកជា “Wo Ai Ni” ជំនួសបានទេ”
រឿងនេះអ្នកគាំទ្រដែលតាមដាននាងនៅក្នុង IG @baifernbah សុទ្ធតែចូលមកប្រគល់បេះដូងអោយនាងគ្មានដែនកំណត់ និងនៅមានប្រាប់ទៀតថា Baifern ជាអាមួយម្នាក់ទៀតដែលអាចអង្រួនបេះដូងគ្រប់គ្នាបាន
អត្ថបទដោយ : នីត្តា