ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ គឺមានតារាជាច្រើនរូបដែលស្លៀកពាក់សម្លៀកបំពាក់បែបចិន ដែលមើលទៅពិតជាស្រស់ស្អាតខ្លំាងមែនទែនតែម្ដង។ ក្នុងនោះដែរគេក៏ឃើញថា តារាល្បីៗប្រចាំប្រទេសចំនួន ៤រូបដែលបង្ហោះរូប របស់ខ្លួន ធ្វើឱ្យហ្វេនៗចូលទៅLike និងComment យ៉ាងច្រើន។
១. តារាស្រីកំពុងពេញនិយម Baifern Pimchanok បានបង្ហោះរូបខ្លួនក្នុងឈុតចិត្តពណ៌ក្រហមមានឆែកកំភ្លៅដែលមើលទៅមានភាពស៊ិចស៊ី និងទាក់ទាញ។
២. តារាសម្ដែងល្បី Mai Davika បានបង្ហោះរូបខ្លួនក្នុងឈុតចិនពណ៌សផ្កាឈូក ព្រមជាមួយនឹងសក់ទីទុយដែលគួរឱ្យស្រលាញ់។
៣. តារាស្រីកូនមួយ Margie Rasri ក៏បានបង្ហោះរូបខ្លួនក្នុងឈុតក្រហមជាមួយនឹងគ្រួសាររួមជាមួយនឹងការសែនសម្រាប់ចូលឆ្នាំចិនផងដែរ ដែលមើលទៅមានលក្ខណៈកក់ក្ដៅ។
៤. តារាកូនកាត់ថៃចិន Mint Chalida ក៏បានបង្ហាញខ្លួនក្នុងឈុតក្រហមឆៅសាកសមនឹងស្បែកសខ្ចីរបស់នាងដែលមើលទៅមិនអាចឱ្យយើងដកភ្នែកបាន។