អាចនិយាយបានថាគាត់ជាតារ៉ាសម្តែងប្រុសដែលមានជំនឿយ៉ាងមុះមុតទៅលើអំពើល្អ បុណ្យទាន គុណ និងវត្ថុស័កសិទ្ធផ្សេង ដោយចុងក្រោយនេះតារ៉ាសម្តែងប្រុស Grade A “kugimiyas” បានស្ម័គ្រចិត្តចូលវត្តចូលវាដើម្បីធ្វើជាកូនសិស្សព្រះសង្ឃមួយរយ: ហើយបានផុសអនុមោទនាបុណ្យអោយគ្រប់គ្នានៅក្នុងអ៊ិនស្ត្រាក្រាមរបស់គាត់!
ក្រៅតែពីតារ៉ាការងារដ៏សែនមម៉ាញឹកហើយលោក Nadech រមែងឆ្លៀតពេលធ្វើរឿងទាំងឡាយដែលនាំអោយគាត់និងក្រុមគ្រួសារមានចិត្តជ្រះថ្លា ឬមានកំលាំងចិត្តធ្វើការបន្តជានិច្ច ហើយលើកនេះគាត់បានចូលខ្លួនទៅជួយវត្តអារាមនៅទីដាច់ស្រយាលមួយឈ្មោះថា “ខោក្រាដាត” រយ:ពេលពីរថ្ងៃជាប់គ្នា។
ក្នុងរយ:ពេលពីរថ្ងៃនោះគាត់ផុសរូបដែលគាត់បានដើរតាមព្រះសង្ឃនិមន្តបិណ្ឌបាត និងបានជួយការងារវត្តជាច្រើនទៀតដោយក្តីរីករាយ។ ក្រោយពេលឃើញផុសរបស់តារ៉ាប្រុសរបស់យើងហើយបណ្តាអ្នកគាំទ្រនាំគ្នាចូលមកអនុមោទនាបុណ្យរបស់គាត់ជាច្រើនខមមិនអានមិនចង់ទាន់ ហើយពួកគេហៅលោក kugimiyas ថាជាតួឯកបុណ្យទាន និងក្មេងវត្ត ២០២២!
អត្ថបទដោយ សា