Miss​ USA​ 2019 “Cheslie Kryst​” សម្រចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយលោតទម្លាក់បីលើអគារខ្ពស់កណ្តាលទីក្រុងញូយ៉ក!!

ធ្វើអោយវិស័យប្រកួតស្រីស្អាតនាំគ្នាស្លុតចិត្តក្រោយបានដំណឹងសោកសៅរ៍ដែល Miss​ USA​ 2019 ៉”Cheslie Kryst” សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយលោតទម្លាក់ពីលើអគារដែលនាងស្នាក់នៅកណ្តាលទីក្រុមញូយ៉ក ហើយបានបាត់បង់ជីវិតនៅថ្ងៃទី ៣០ ខែមករា វេលាម៉ោង 07.15 នាទី ដោយមានអាយុត្រឹមតែ ៣០ឆ្នាំប៉ុននោះ!

មុនថ្ងៃកើតហេតុនាងបានប្រមូលរបស់សំខាន់ៗមួយចំនួននិងបានផ្ញើរសារទៅកាន់អតិត Miss North Carolina 2002 ដោយប្រាប់ថានាងចង់រៀបចំឥវ៉ាន់ទាំងអស់អោយម្តាយរបស់នាង តែក្នុងសារនោះក៏មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់នាងអ្វីនោះទេ ។ នាងបានផុសនៅក្នងអ៊ិនស្ត្រាក្រាមរបស់នាងមុនពេលសមេចចិត្តសម្លាប់ខ្លួនថា “សូមអោយថ្ងៃនេះនាំសេចក្តីសុខស្ងប់ទៅដល់អ្នក”!!

After Footer (Active) - damrei Mr1 Zone2

មនុស្សទាំងអស់មានចិត្តសោកស្តាយជាខ្លាំងដែលពួកគេត្រូវបាត់បង “Cheslie Kryst” ទៅព្រោះនាងគឺជានារីដែលស្រស់ស្អាត មានសណ្តានចិត្តជួយសង្គមជាតិនិងអ្នកដទៃ គាត់ជាមនុស្សស្រីមានសមត្ថភាពច្រើនណាស់ មានទាំងរៀបចំកម្មវិធីទូរទស្សន៍ល្បីល្បាញអោយសហរដ្ឋអាមេរិកា​ រៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្រីស្អាត ថែមបានឈរឈ្មោះតំណាងអោយសហរដ្ឋអាមេរិកាក្នុងឆ្នាំង ២០១៩​ទៀត។

យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង!

អត្ថបទដោយ សា