ចិញ្ចឹមកូនមួយមិនស្រួលទេ! ជិវិតអ្នកម្ដាយថ្មី Sririta Jensen គ្មានពេលសូម្បីតែ Make Up

តារាស្រីរូបឆោម Sririta Jensen ដែលទើបតែមានកូនមួយទើបនឹងចេះដើរតេះតាស់ ពេលនេះកំពុងតែឈឺក្បាលមិនដឹងធ្វើយ៉ាងណាបើកូនរំពឹសពេក។ នៅក្នុង​ក្លីបថ្មីៗ ដែលបង្ហោះដោយ Sririta សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ក៏បានបង្ហាញឱ្យហ្វេនៗដឹងពីជីវិតអ្នកម្ដាយថ្មីរូបនេះ។

ក្នុងកំឡុងពេលដែរនាងធ្វើការតុបតែងខ្លួននោះ កូនដែលទើបនឹងចេះដើររបស់នាងនោះ រពឹសមិនឈប់ដើរគ្រប់ទីកន្លែង ទៅបន្ទប់ទឹក ទូរខោអាវ ឱ្យតែកន្លែងណាឡើងបានឡើងអស់ហើយទប់មិនឈ្នះ ។
ក្លីបនេះបង្ហាញឱ្យឃើញថា ធ្វើជាម្ដាយផងតារាផងមិនស្រួលទេ គ្រាន់តែចង់ Make Up ធម្មតាសម្រាប់ចូលឆ្នាំសោះក៏មិនបានដែរគឺនៅស្រែកតាមចាប់កូនរហូតធ្វើអ្វីមិនកើតតែម្ដង។ ហ្វេនៗក៏បានចូលទៅcomment គាំទ្រ Sririta ព្រមទាំងខ្នាញ់នឹងកូនរពឹសគួរឱ្យស្រលាញ់របស់នាងផងដែរ។
After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ Eriya