POK-Margie នាំកូនភ្លោះ មីកា-មីយ៉ា ទៅសំពះបុព្វបុរសរបស់ត្រកូលមហាសេដ្ឋី “ថារ៉ាធិវ៉ាត់” ក្នុងថ្ងៃចូលឆ្នាំចិន!

សម្រាប់ទេសកាលចូលឆ្នាំចិនប្រពៃណីរបស់ប្រជាជនថៃដែលជាប់សាច់ឈាមចិនតែងតែហៅកូនចៅរៀបចំតុសែនដង្វាយម្អូបអាហារអោយ បុព្វបុរសវង្សត្រកូលរបស់ខ្លួនដែលបានចែកឋានទៅ ហើយថ្ងៃចូលឆ្នាំចេិននេះក៏ជាថ្ងៃដែលគ្រប់សមាជិកដែលមានជាប់ញាតិសណ្តានត្រូវមកជួបជុំគ្នាជាលក្ខណ:ទ្រង់ទ្រាយធំយ់ាងកក់ក្តៅផងដែរ!

ដូចគ្នាដែរសម្រាប់ត្រកូលមហាសេដ្ឋី “ថារ៉ាធិវ៉ាត់” តែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំគ្មានសមាជិកក្នុងត្រកូលណាមួយអាចអវត្តមានក្នុងការជួបជុំនេះបានឡើយ។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗលោក pokmindset​​ បាននាំភរិយា margie_rasri និងកូនៗចូលទៅសំពះថ្វាយញាតិសណ្តានគ្រប់គ្នានៅផ្ទះធំរបស់ត្រកូល ដោយបានផុសរូបបង្ហាញទិដ្ឋភាព និងហ្វាសសិនឈុតប្រពៃណីចិនអោយហ្វែនៗសសើរពេញបណ្តាញអនឡាញ។​

After Footer (Active) - damrei Mr1 Zone2

លោកPokmindset​​ បានបង្ហាញពីភាពពិសេសដែលពួកគេបានជ្រើសជាកន្លែងជួបជុំថា “ជាផ្ទះតាំងពីសម័យដែលប៉ារបស់គាត់នៅជាកុមា គាត់តែងតែនាំបងប្អូនរត់លេងពេញទីធ្លាខាងមុខ ហើយឥឡូវនេះផ្ទះនេះបានក្លាយទៅជាសារមន្ទីរបស់ត្រកូល “ថារ៉ាធិវ៉ាត់” បាត់ទៅហើយគ្មាននរណាមករស់នៅទេ គ្រប់គ្នានឹងមកជួបជុំគ្នាក្នុងពេលសំខាន់ៗរបស់ត្រកូលតែប៉ុននោះ។

អត្ថបទដោយ សា