Cute យ៉ាងនេះនរណាមិនស្រលាញ់! Jisoo សមាជិកក្រុម BLACKPINK ក្លាយជាតារាសម្ដែងស្រីដែលគេចូលចិត្តគ្រប់គ្នា

សិល្បៈករស្រី Jisoo សមាជិកក្រុម BLACKPINK ដ៏ល្បីពាសពេញពិភពលោក ទើបតែចាប់ផ្ដើមសម្ដែងជាតួស្រីលើកដំបូងនៅក្នុងរឿង Snowdrop ជាមួយតារាសម្ដែងប្រុសល្បី Jung Hae In ។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថារឿងនេះទទួលបានប្រជាប្រិយមិនតិចទេ ហើយក៏មានទស្សនិកជនរាប់លាននាក់តាមដានតាំងពីដើមដល់ចប់។

 រឿងនេះដែលក៏មានលក្ខណៈរន្ធត់ ញាប់ញ័រ លាយឡំនឹងមនុស្សសញ្ចេតនា ដែលធ្វើឱ្យហ្វេនៗផ្លាស់ប្ដូរអារម្មណ៍មករហូតរួមជាមួយនឹង chemistry របស់តួឯកទាំងពីរ។ ទនឹ្ទមនឹងនេះដែរ Jisoo ក៏បានបង្ហោះនូវរូបក្នុង IG ដែលមាន​ follower ៥៥.៧ លាននាក់របស់នាងដោយក្នុងនោះមានរូបជាច្រើនរវាងនាងនឹងក្រុមការងារ អ្នកដឹកនាំ អ្នកផលិត រួមជាមួយអ្នកកាន់កាមេរ៉ាផងដែរ។ 
After Footer (Active) - damrei Mr1 Zone2
ដោយភាពគួរឱ្យស្រលាញ់ រួសរាយ មិនចេះវាយរឹករបស់នាងបានធ្វើឱ្យអ្នកដែលធ្វើការជាមួយនាងសុទ្ធតែស្រលាញ់ និងគាំទ្រ Jisoo រហូតមក។
អត្ថបទដោយ៖ Eriya