Nuclear ខឹងកូនតាមឳពុកជាងខ្លួនទាំងដែលខំចិញ្ចឹមតែម្នាក់ឯងតាំងពីលែងលះជាមួយស្វាមីមក!

ទោះបីជាលែងលះគ្នាយូប៉ុណ្ណាក៏ដោយ ក៏​តារាស្រី Nuclear Hansa និងអតីតស្វាមី Petchja នៅតែរក្សាទំនាក់ទំនងជាមិត្តភក្តិជាមួយគ្នារហូតមក។ មើលទៅអ្នកទាំងពីរក៏មិនមានការស្អប់គ្នាអ្វីឡើយ គឺនៅតែរួមគ្នាចិញ្ចឹមកូនប្រុសរបស់ខ្លួន Taika បានយ៉ាងល្អ ។

ទើបនឹងថ្មីៗនេះ Nuclear បានសសេរ​នៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា កូន Taika លែងតាមម៉ាក់ហើយគិតតែស្រែករកប៉ាប៉ា ទាំងដែលម៉ាក់ខិតខំមើលថែរក្សាកូនមករហូតតាំងពីលែងលះមក។ ដោយសារតែនៅជាមួយម៉ាក់ទើបធ្វើឱ្យ ម៉ាក់​Nuclear រៀងកាចបន្តិច ហើយប៉ា Petchja វិញក៏ធ្វើជាតួរល្អមករហូតទើបធ្វើឱ្យកូនតាម។
រឿងនេះបានធ្វើឱ្យហ្វេនចូលទៅ comment គាំទ្រ Nuclear ដែលចេះលេងសើចជាមួយកូននឹងអតីតស្វាមី ព្រោះគេឃើញថាអ្នកទាំងពីរមិនសមលែងលះគ្នាសោះ ហើយចេះធ្វើជាមិត្តភក្ដិល្អយ៉ាងសន្តិភាព។
After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ Eriya