ក្លាយជាជនទី៣ដោយមិនដឹងខ្លួន!! Grand_thestar ប្រាប់ថាខ្លួនឯងត្រូវគេបោករហូតក្លាយជាជនជ្រៀតជ្រែកស្នេហ៍អ្នកដទៃ!

បានក្លាយជារឿងសោកសៅរ៍និងជាមេរៀនជីវិតរបស់តារ៉ាសម្តែងស្រី “grand_thestar” ដែលនាងមិនអាចបំផ្លេច ហើយបានសម្រេចចិត្តបើកកកាយរឿងឈឺចាប់នេះនៅក្នុងកម្មវិធី​ #ขาวบันเทิง របស់បុស្តិ៍ AmarinTV34 ថានាងធ្លាប់ក្លាយខ្លួនជាអ្នកទីបីជ្រៀតជ្រែកស្នេហាគេអស់រយះ ៦ខែ។

Grand_thestar ថានាងមិនដែលមានចេតនាចង់ធ្វើរឿងនេះទេ នាងមិនដឹងខ្លួនមែនថានាងកំពុងត្រូវបានគេបោកប្រាស់ ដោយបានទាក់ទងជាមួយមិត្តប្រុសម្នាក់នោះអស់រយ:ពេល៦ខែ។ នាងបន្តទៀតថាខាងប្រុសធ្វើធម្មតាមានពេលអោយច្រើន ស្រលាញ់​ និងមើលថែរក្សានាងបានល្អដូចនាងជាមនុស្សស្រីតែម្នាក់ដែលបុរសម្នាក់នោះមាន ប៉ុន្តែ…

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពី ៦ខែខាងប្រុសចាប់ផ្តើមប្រែប្រួល មិនសូវមានពេលអោយនាង រវល់ច្រើនជាងមុន​ តែងតែយកលែះការងារមកអាងដើម្បីមិនមកជួបនាង។ ព្រោះភាពខុសប្លែងនេះធ្វើអោយនាងចាប់ផ្តើមសង្កេតនិងតាមដានរហូតបានប្រទះឃើញ Account មួយដែលមើលទៅដូចជាស្និតស្នាលជាមួយមិត្តប្រុសខ្លាំង នាងក៏សម្រេចចិត្តទាក់ទងទៅម្នាក់ស្រីនោះ ហើយក៏បានដឹងរឿងថាគេទាំងពីរនាក់ទាក់ទងស្នេហាជាមួយគ្នាថែមបានទាក់ទងមុនពេលមាននាងទៀត ។

ធ្វើអោយ “grand_thestar” គាំងស្ពឹកមុខជាខ្លាំង សុំទោសស្រ្តីម្នាក់នោះ ហើយបានបញ្ចប់ឆាកស្នេហា៦ខែក្នុងនាមជាមនុស្សទីបីនោះទៅ។ សម្រាប់នាងវាជាប្រវិត្តឈឺចាប់ព្រោះនាងខំស្រលាញ់គេតែគេបែរបោកប្រាស់អោយនាងក្លាយជាមនុស្សអាក្រក់ទៅវិញ ។

អត្ថបទដោយ​ សា