សំខាន់កាន់តែស្អាតទៅ! តារាចិន Angelababy មិនខ្វល់ពីការលែងលះគិតរឿងរកលុយមួយមុខគត់

តារាសម្ដែងស្រីល្បីប្រចាំប្រទេសចិន Angelababy និងតារាប្រុសវ័យ៤២ឆ្នាំ Huang Xiaoming បានធ្វើការប្រកាសលែងលះដោយសន្តិភាពនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនហើយយល់ព្រមចិញ្ចឹមកូនប្រុសមួយជាមួយគ្នា។ តារាទាំងរៀបការជាមួយគ្នាអស់រយៈពេល៧ឆ្នាំ តែចុងក្រោយនៅតែមិនអាចនៅជាមួយគ្នាបានដោយមូលហេតុមិនច្បាស់លាស់។ ទនឹ្ទមនឹងនេះដែរ អ្នកលេងអ៊ីនធើណេតក៏ផ្ដោតទៅលើជីវិតក្រោយការលែងលះរបស់តារាស្រីដ៏ស្រស់ស្អាត Angelababy

ក្នុងនោះដែរ គេឃើញថា Angelbaby នៅតែមានការងារច្រើនតាមធម្មតាបូករួមទាំងការសម្ដែងនិងឃោសនាឱ្យក្រុមហ៊ុនហ្គេមធំបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិននេះដែរ។ Angelababy នៅតែញញឹមស្រស់ស្អាតតាមធម្មតាដោយមើលទៅ Move on ពីទំនាក់ទំនងប្ដីប្រពន្ធពិតប្រាកដហើយ។
ហ្វេនក៏មានការសប្បាយចិត្តដែល Angelababy នៅតែរក្សាសម្រស់ និងស្នាមញញឹមរបស់ខ្លួនបានទោះជាមានរឿងអីកើតឡើងក៏ដោយក៏នាងនៅតែធ្វើការរកលុយតាមបែបធម្មតា។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖Eriya