ល្បីក្នុងពេលមួយយប់! តារាកូរ៉េប្រុសវ័យ Park Solomon ទទួលបានប្រជាប្រិយខ្ពស់បន្ទាប់ពីរឿងZombie ថ្មីរបស់ Netflix
តារាប្រុសក្មេងវ័យ ២២ ឆ្នាំ Park Solomon ត្រូវទទួលបានការចាប់អារម្មណ៍ថ្មីៗនេះ បន្ទាប់ពីរឿងZombie ថ្មីរបស់ Netflix ដែលមានចំណងជើងថា All of Us Are Dead។ រឿងនេះដែរ ទទួលបានការជោគជ័យបន្តបន្ទាប់ដោយចំនួនអ្នកមើលខ្ពស់ជាងគេបង្អស់រហូតដល់២៥ប្រទេស ។ រឿង All of Us Are Dead ជារឿងបែបរន្ធត់ដោយក្នុងនោះមាន Zombie និងការសម្លាប់គ្នាដ៏ព្រៃផ្សៃ ហើយអ្វីដែលរឿងនេះខុសពីគេនោះ គឺរឿងនេះជារបៀបសិស្សសាលាដែលមានតែតួរក្មេងៗស្អាត ហើយអ្នកសម្ដែងក៏ថ្មីៗតែមានទេព្យកោសល្យខ្ពស់។
អត្ថបទដោយ៖ Eriya