អំបាញ់មិញនេះក្រុមហ៊ុន BigHit Entertainment បានចេញសេចក្តីប្រកាស់អំពីសុខភាពរបស់សមាជិកក្រុម K-POP លំដាប់ពីភពលោកថា BTS’s Jimin មានអាការ:ឈឺបំពង់កកាលពីថ្ងៃម្សិលមិញហើយថៃនេះអាការ:មិនបានប្រសើគាត់ក៏ប្រញាប់ចូលទៅអែដមីត ដោយលទ្ធផលចេញវិជ្ជមានកូវីដ ១៩!!
លើលពីនេះទៅទៀតកំឡុងពេលត្រួតពិនិត្យសុខភាពលោកគ្រូពេទ្យបានពិនិត្យឃើញភាពមិនប្រក្រតីនៅក្នុងពោះវៀនរបស់ idol ហើយបានបញ្ជារអោយមានការវះកាត់ជាបន្ទាន់។ រហូតមកដល់ពេលនេះការវះកាត់បានសម្រេចទៅដោយរលូតហើយ ចំណែកតារ៉ារបស់យើងគាត់ត្រូវនៅសម្រាកព្យាបាលនៅមន្ទីពេទ្យបន្តមួយរយ:ទៀតរហូតជាសះស្បើយទាំងរបួស ទាំងជម្ងឺកូវីដ១៩។
ក្រុមហ៊ុន BigHit Entertainment ក្រុមហ៊ុនបានបន្តទៀតថាមួយរយ:ពេលកន្លងមកនេះ BTS’s Jimin ពុំបានជិតស្និតជាមួយសមាជិកផ្សេងទេ មួយវិញទៀតសមាជិកទាំងអស់ក៏បានធ្វើតេស៍ហើយពុំមាននរណាវិជ្ជមានកូវីដទេ។ សូមអរគុណចំពោះក្តីបារម្មណ៍មកកាត់តារ៉ារបស់យើង ក្រុមហ៊ុនយើងនឹងយកចិត្តទុកដាក់ព្យាបាល Jimin អោយបានល្អប្រសើរដោយចាត់ទុកថាករណីនេះជារឿងចម្បងរបស់ក្រុមហ៊ុនយើង សូមអរគុណ!
យើងទាំងអស់គ្នាសូមជូនពរអោយ Idol Jimin ឆាប់ជាសះស្បើយ!
អត្ថបទដោយ សា