រកណាទៀត! កូនប្រុសភ្លោះរបស់ Chompoo Araya លែងលោតមុងសាយមុខផ្ទះតែម្ដង

កំឡុងពេលចូលឆ្នាំចិននេះ ផ្ទះម្នាក់ៗសុទ្ធតែរៀបចំពិធីសែន មិនខុសគ្នានោះដែរក្រុមគ្រួសាររបស់តាស្រីកំពូលហ្វេសិន Champoo Araya ក៏បានរៀបចំពិធីប្រារព្ធដ៏ធំមួយសម្រាប់ចូលឆ្នាំចិនឆ្នាំនេះ។ ក្នុងនោះដែរ Champoo បានបង្ហោះរូបរបស់កូនទាំងពីររបស់នាងជាមួយនឹងcaption ដាក់ថា Full House ។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះគឺ កូនប្រុសភ្លោះរបស់ Champoo គឺ កូន Sayfa និងPayu លែងពាក់ឈុតមុងសាយក្រដាសដែលមើលទៅគឺឱ្យស្រលាញ់មែនទែន។

សម្រាប់មិត្តភក្ដិតារារបស់នាងនិយាយលេងដោយដាក់ក្នុង comment ថាកុំភ្លេចសុំអាំងប៉ាវហេងៗផង ព្រមជាមួយនឹងរូបបេះដូង។ ចំណែកឯហ្វេនៗវិញក៏ចូលទៅសរសើរកូនភ្លោះទាំងពីររបស់នាងដោយភាពគួរឱ្យស្រលាញ់ និងភាពឆ្លាតវ័យ ប៉ិនប្រសព្វដូចជាមា្ដយដែរ។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya