ហ៊ានណាស់ Margie_rasri បង្ហាញរាងក្នុងឈុតប៊ីហ្គីនីជាលើកទីមួយ ធ្វើអោយស្វាមី Pokmindset លាន់មាត់ “លើសហើយម៉ែ”!!

សម្រាប់តួឯកស្រី “margie_rasri” អាចនិយាយបានថានាងមិនដែលបង្ហាញរាងកាយក្នុងឈុត ប៊ីហ្គីនីទេ ជាពិសេសបន្ទាប់ពីរៀបការជាមួយលោក Pokmindset ព្រោះស្វាមីជាបរុសហួងហែងប្រពន្ធខ្លាំង គាត់មិនចង់អោយនរណាឃើញរាងដ៏ស៊ិចស៊ីរបស់ប្រពន្ធគាត់ឡើយ។ ប៉ុន្តែក្នុងកំឡុងពេលចូលឆ្នាំចិននេះ តារ៉ាស្រីរបស់យើងបែជាហ៊ានបង្ហាញរាងកាយរហូតស្វាមីចូលមកខមមិនបង្ក្រាបថា “លើសហើយម៉ែ”!!

After Footer (Active) - damrei Mr1 Zone2

ដោយអ្នកនាង margie_rasri​ បានបង្ហោះរូបខ្លួនក្នុងឈុតហែលទឹក 2 piece ពណ៌ផ្ទៃមេឃនៅក្នុងអាងហែលទឹកយ៉ាងស៊ិចស៊ីព្រមជាមួយ Caption រូបមេអំបៅដែលធ្វើអោយតារ៉ាប្រុស និងហ្វែនៗរូបចូលមកខមមិនជាច្រើន។ ស្វាមីដែលមិនចង់អោយនរណាឃើញដងខ្លួនរបស់ភរិយាទ្រាំមិនបានក៏ចូលមកខមមិនដាក់រូបយំជាច្រើនអោយប្រពន្ធដឹងថាខ្លួនមិនពេញចិត្តទេ។

ឃើញហើយចង់តែសើចលោក Pokmindset ដែលកូនពីរហើយនៅតែស្រលាញ់ហួងហែងប្រពន្ធបានដល់ថ្នាក់នេះ តែក៏សសើរអ្នកនាង margie_rasri ដែលហ៊ានប្រឆាំងហ្នឹងបំរាមឬសំណូមពររបស់ស្វាមីបានលើកនេះជាលើកដំបូង។ ចំណែកអ្នកគាំទ្រក៏បានចូលមកលើកទឹកចិត្តលោក “ប៉កម៉ាញសិត”ជាច្រើនអ្នក ដោយមានទាំងចូល like ខមមិនរបស់គាត់ និងចូលឆ្លើយតបគាត់ថា “អាណិតបងប៉កណាស់ ឧស្សាហ៍ហួងហែងពីភរិយា”។

ដែលតាមពិតទៅរូបនោះលោក Pokmindset ជាអ្នកថតដោយដៃគាត់ផ្ទាល់ពេលក្រុមគ្រួសារពួកគេ មានឧកាសទៅសម្រាកលំហែនៅតំបន់សមុទ្រមុនពេលពិធីចូលឆ្នាំចិនមកដល់ តែក៏ចាត់ទុកថាលើកទីមួយដែល margie_rasri​ ហ៊ានធ្វើបាបចិត្តស្វាមីបែបនេះ!

អត្ថបទដោយ សា