ត្រឡប់មកមើលគូតារ៉ាជើងចាស់របស់តួឯកប្រុស “poh_natthawut” និងតួស្រីឆ្នាស់ “aey_pornthip” ដែលស្រលាញ់នឹងបានសាងគ្រួសារជាមួយគ្នាជាយូយាណាស់មកហើយ។ គេថាស្រលាញ់គ្នាកាន់តែយូសេចក្តីបារម្មណ៍ហួងហែងកាន់តែរសាយទៅៗ ផ្ទុយទៅវិញសម្រាប់ផ្ទះរបស់លោក poh ស្រាលាញ់គ្នាកាត់តែយូគាត់ហួងហែងប្រពន្ធកាន់តែច្រើន ដោយចុងក្រោយគាត់បានផុសពីសេចក្តីមិនពេញចិត្តចំពោះការព្យាយាមបង្ហាញភាពស៊ិចស៊ីរបស់ប្រពន្ធ។
មួយរយ:វែងហើយដែលអ្នកនាង “aey_pornthip” ត្រឡប់មកបង្ហាញសម្រស់និងភាពស៊ិចស៊ីរបស់ខ្លួនក្រោយឃ្លាតឆ្ងាយពីវាព្រោះត្រូវមើលថែរក្សាកូនខ្ចីរបស់នាងនិងស្វាមី តារ៉ាស្រីរបស់យើងបានផុសរូបក្នុងឈុតបញ្ចេញសាច់ រាងកាយជាច្រើននៅក្នុងអ៊ិនស្ត្រាក្រាមរបស់នាង ដែលបានធ្វើស្វាមីមិនពេញចិត្តជាខ្លាំង ហើយបានប្រកាសជាសារធារណ:ថាមិនចង់អោយពាក់ខ្លី។
គ្រប់ពេលដែលប្រពន្ធផុសរូបស៊ិចស៊ីតារ៉ាប្រុសរបស់យើងតែងតែយករូបនោះមកកែប្រែបិតបាំងគ្រប់ចំនុចស៊ិចស៊ីរបស់ប្រពន្ធគ្រប់ពេល ក្រោយមកយករូបនោះមកផុសក្នុងអ៊ិនស្ត្រាក្រាមខ្លួនដើម្បីឌឺប្រពន្ធ។ ចុងក្រោយគាត់ផុសរហូតធ្វើអោយប្រពន្ធចូលមកខមមិនថា “ស្លុតចិត្ត” ព្រោះលើកនេះគាត់ Edit បិទសូម្បីតែសក់ក្បាលប្រពន្ធ។
អាចនិយាយបានថាតារ៉ាប្រុសជើងចាស់ “poh_natthawut” ពិតជាស្រលាញ់ប្រពន្ធរបស់គាត់មែនទែន គាត់បានបង្ហាញយ៉ាងច្បាស់ដោយទង្វើតិចៗ ខ្យូតៗបែបនេះអោយហ្វែនៗបានកំសាន្តគ្រប់ពេលវេលា។
អត្ថបទដោយ សា