ជាគូស្វាមីភរិយាដែលមានកម្រិតភាពផ្អែមល្អែមមិនណយដែរសម្រាប់គូររបស់តារ៉ាសម្តែងជើងចាស់ “domepakornlam” ជាមួយភរិយាវ័យក្មេងហាយសូ “Metalmetal 108w” ប៉ុន្តែក្រុមអ្នកគាំទ្រដូចជាពុំដែលបានឃើញរូបគូរបស់អ្នកទាំងពីរញឹកញយសោះក្រោយពេលរៀបការ ហូតធ្វើអោយមានក្រសែរឿងនេះកើតឡើង។ ថ្មីៗនេះហាយសូស្រីបានចេញមុខនិយាយពីដ្រាម៉ាដែលមានគេរិះគន់ច្រើនជំនួសប្តីនៅក្នុងហ្វេសបុករបស់នាងថា:
“នាងយល់ចិត្តស្វាមីព្រោះគាត់ធ្វើការជាតារ៉ាត្រូវព្យាយាមថតរូបអោយខ្លួនឯងមើលទៅល្អតាមតម្រូវការរបស់ហ្វែនៗតាំងពីអាយុ ១៥ឆ្នាំ ពេលនេះហត់នឹងត្រូវមកព្យាយាមថតរូបអោយល្អមើលបែបនោះទៀតណាស់ តែក៏មិនចង់ធ្វើអោយអ្នកគាំទ្រខកចិត្តក្រោមានឃើញរូបមិនស្អាតរបស់គាត់”!
នាងបានបន្តទៀតថា ខ្ញុំតែងតែសុំថតរូប ហើយពេលខ្លះខ្ញុំក៏អាណិតប្តីនៅពេលគាត់ព្រមថតរូបគូហើយខិតខំធ្វើវាអោយចេញស្រស់ស្អាតតាមការគួរទាំងដែលខ្លួនមិនចូលចិត្តធ្វើឥឡូវនេះ គាត់ហត់ គាត់ចង់សម្រាកធ្វើអ្វីដែលធម្មតាៗ សាមញ្ញៗតាមចិត្តខ្លួនឯង។
ហត់ជាមូលហេតុដែលធ្វើអោយគូនេះពុំសូវវមានរូបគូច្រើនផុសដូចគូគេដ៏ទៃ ពួកគេចង់រស់នៅដោយក្តីសុខមែនទែន ផុសរូបគូតិចតាមដែលអាចធ្វើទៅបាន ធ្វើយ៉ាងណាអោយតែស្នេហាមិនប្រែប្រួលមិនមានរូបច្រើនដូចគេមិនមែនជាបញ្ហាឡើយ។
អត្ថបទដោយ សា