គ្រប់គ្នាប្រហែលបានស្គាល់រឿងភាពយន្ត “little thing called love” រឿងដែលធ្វើអោយតារ៉ាសម្តែងប្រុស Mario Maurer និងតួឯកស្រី Baifern បានចាប់កំណើតនៅក្នុងវិស័យសិល្ប: ហើយជារឿងដែលទទួលបានជោគជ័យនិងការគាំទ្រជាខ្លាំងទាំងក្នុងស្រុកក៏ដូចជាក្រៅប្រទេសកាលពី ១០ ឆ្នាំមុន។
ដោយព្រោះក្តីនឹករលឹកដល់រឿងនេះ អ្នកនិពន្ធក៏ដូចជាអ្នកដឹកនាំសម្តែងរឿងបានរួមគ្នាផ្តួចផ្តើមរៀបចំអោយមាន “little thing called love ភាគទី២” ដែលសាច់រឿងស្រដៀងមុនតែនឹងទំនើបសមនឹងសម័យបច្ចុប្បន្ននេះជាងមុន ចំណែកតួអង្គក៏ត្រូវតែជាតួអង្គថ្មី។ បន្ទាប់ពីបានប្រកាសថាភាគទី២ គឺជាភាគដែលមានតួអង្គថ្មីចូលមកសម្តែងជំនួសលោកMario Maurer និងកញ្ញ Baifern បណ្តាហ្វែនៗចាប់ផ្តើមនាំគ្នាមិនយល់ស្របព្រោះបារម្មណ៍ថាគូថ្មីនឹងសម្តែងមិនបានល្អដូចតួឯកប្រុសស្រីគូមុន។
ធ្វើអោយអ្នកដឹកនាំសម្តែងរឿងចំណាយពេលពិចារណាលើរឿងនេះជាយូតែចុងក្រោយក៏ត្រូវសម្រចចិត្តរើសយកតួថ្មីដើម្បីអោយសាច់រឿងកាន់តែទាក់ទាញ។ លោកបានបញ្ជាក់ថាតួឯកប្រុសវគ្គនេះត្រូវជាតួអង្គដែលមានលក្ខណ:អន្តរជាតិ អាចនិយាយបានពីរភាសា ចិននិងថៃ ហើយលោកក៏ចាប់ផ្តើមសម្រាំងជ្រើសរើសដោយក្នុងនោះមានម្នាក់ដែលសាកសមខ្លាំង ហើយទទួលបានការគាំទ្រជាខ្លាំងពិសំណាក់អ្នកគាំទ្រច្រើនជាងគេនោះគឺតារ៉ាប្រុសកូនកាត់ ថៃ-អាល្លឺម៉ង់ “into1__patrick” ។
គ្រប់គ្នាជឿជាក់ថាតារ៉ាក្មេងម្នាក់នេះអាចធើ្វបាន ដោយព្រោះសមត្ថភាព ភាពសង្ហាតាមស្តង់ដាសម័យថ្មី ការប្រើប្រាស់ភាសាបានច្រើន ថែកំពុងល្បីល្បាញនៅប្រទេសចិន និងសហភាបអ៊ឺរ៉ុបទៀត។
អត្ថបទដោយ សា