គូប្អូនស្វីតជាងគូលោក​ “Boy_Pakorn”ទៀត!! តារ៉ាចម្រៀងស្រី nichaphatc បណ្តើរមិត្តប្រុសធ្វើដំណើរកំសាន្តក្រោមបាតសមុទ្រ!

ថាគូលោក Boy_Pakorn ស្វីតងាកមកមើលគូប្អូនប្រុស “hanongh” និងតារ៉ាចម្រៀងស្រី “nichaphatc”​ ម្ចាស់បទ My Ambulance ស្វីតជាងទៀត ដោយថ្មីៗនេះពួកគេបានធ្វើដំណើរកំសាន្តជាមួយគ្នា ហើយបានផុសបង្អូតរូបស្វីតៗនៅក្រោមបាតសមុទ្រអោយគ្រប់គ្នាលង់ស្រលាញ់ក្នុងអ៊ិនស្ត្រាកក្រាមផ្ទាល់ខ្លួនរបស់ពួកគេធ្វើអោយមានមនុស្សច្រើនណាស់ច្រណែនហ្នឹងភាពរ៉ូមែនទិកមួយនេះ!

After Footer (Active) - damrei Mr1 Zone2

កញ្ញា ផ្រែវ៉ា ឬ “nichaphatc”​ បានបង្ហាញថាក្រោយពេលផ្លាស់ប្តូរផលិតកម្មថ្មី ព្រមបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនទៅនាងអាចមានពេលទនេរខ្លះ ក៏ឆ្លៀតឧកាសនេះនាំមិត្តប្រុសដើរលេង ខាងប្រុសចូលចិត្តមុជទឺកមើលសត្វសមុទ្រស្រាប់យើងក៏នាំគ្នាទៅមើលផ្កាសមុទ្រតែម្តងទៅ។

នាងបន្តទៀតថាដំណើរកំសាន្តនេះជាកាដូអោយខ្លួនឯងក្រោយពេលសម្រេចបានចម្រៀងមួយបទ ហើយវាក៏ជាការសម្រាករាងកាយដើម្បីត្រៀមខ្លួនធ្វើការងារបន្តទៀតព្រោះឥឡុវនេះយើងអាចត្រឡប់មកធ្វើការបានស្ទើតែ ១០០%​ វិញហើយ។ ទាក់ទងនឹងសំណូរដែលគេសួរអំពីគម្រោងថ្ងៃនៃក្តីស្រលាញ់ខាងមុននាងថាឥឡូវពុំទាន់បានគិតអីទេ តែបើមិនមានការងាររវល់ថ្ងៃនោះទេ​យើងទាំងពីរប្រហែលនាំគ្នាដើរលេងទៀត និយាយទៅអោយតែមានពេលយើងចូលចិត្តជួប ឬទៅណាមកណាជាមួយគ្នាណាស់​។

ចុងក្រោយនាងសូមផ្ញើរបទចម្រៀង “จีบปะ”ដែលនិយាយពីស្នេហារបស់ពួកគេកាលសម័យតាមស្រលាញ់គ្នាដំបូងៗផង ធានាថាបទចម្រៀងមួយបទនេះនឹងធ្វើអោយអ្នកមានអារម្មណ៍នឹកស្នេហ៍គ្រាថ្មីថ្មោងរបស់អ្នកទាំងអស់គ្នាជាក់ជាមិនខាន។

អត្ថបទដោយ សា