កប់! ទើបល្បីរឿងស្រលាញ់គ្នា ពេលនេះ ដួង ម៉ានិច និង បុត្រ គ្រងឈុតរៀបការនិងគ្នាទៀតហើយ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើង ដោយមហាជននាំគ្នាល្បីរឿងដែលថាកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង​ បុត្រ មានទំនាក់ទំនងស្នេហានិងគ្នា ព្រោះឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនិងគ្នាខ្លាំង។

ស្របពេលជាមួយគ្នានេះផងដែរ ស្រាប់តែកាលពីពេលម្សិលមិញនេះ អ្នកទាំងពីរបានចាប់ដៃគ្នាថតរូបសម្អាតការ ដោយគ្រងឈុតអាពាហ៍ពិពាហ៍ យ៉ាងស្រស់ស្អាតជាមួយនិងគ្នា មើលកាន់តែធ្វើឲ្យមហាាជនជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងទៀតហើយ។

គួរបញ្ជាក់ផងដែរថា តាមរយៈវីដេអូអ្នកទាំងពីរថតរូបសម្អាងការនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន ចែករំលែកតៗគ្នា ហើយក៏សរសើរថាអ្នកទាំងពីរគ្រងឈុតបែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី