ជាតួឯកស្រីក្នុងដួងចិត្តរបស់មនុស្សជាច្រើនតែម្តងសម្រាប់តារ៉ាសម្តែងស្រី “Yaya urassayas” ដោយនាងមាប្រជាប្រិយភាពទាំងក្នុងប្រទេសថៃ និងនៅប្រទេសក្រៅជាច្រើនប្រទេសទៀត ចុងក្រោយនាងមានឈ្មោះបោះសំលេងខ្លាំងនៅក្នុងប្រទេសប្រ៊ុយណេដែលធ្វើអោយមានពត៌មានយក្សមួយបានផ្ទុះឡើងពេញសង្គមអនឡាញព្រោះសូម្បី “ព្រះរាជាប្រទេសប្រ៊ុយណេទ្រង់សព្វព្រះទ័យ follow តារ៉ាស្រីរបស់យើង”!!
ព្រះអង្គ អាប់ឌុលម៉ាទីន ជាព្រះអង្គម្ចាស់ដែលមានភាព HOT មិនចាញ់តារ៉ាប៉ុន្មានទេ ដោយមានអ្នកតាមដានអ៊ិនស្ត្រាក្រាមរបស់ទ្រង់ដល់ទៅ ២លាននាក់ ចំពោះការសិក្សា រឿងនយោបាន និងរឿងធ្វើអាជីវកម្មផ្សេងៗ អាចនិយាយបានថាទ្រង់គឺជាកំលោះអាយុ៣១ឆ្នាំដែលមានសមត្ថភាពលើផ្នែកទាំងអស់នោះយ៉ាប្រសព្វ។
ព្រះអង្គទ្រង់ចូលចិត្តប្រើប្រាស់ជីវិតសាមញ្ញ មិនប្រកាន់ខ្លួន ទ្រង់ធ្លាប់យាងមកកំសាន្តប្រទេសថៃ ថែមធ្លាប់ចុះឈ្មោះជាទាហ៊ានចូលហ្វឹកហាត់ជាមួយជនសាមញ្ញទៀតផង។ រឿងចំណង់ចំណូលចិត្តនិងការប្រើប្រាស់ជីវិតទ្រង់សុំរស់នៅបែបមនុស្សទូទៅ សព្វព្រះទ័យអ្វីទ្រង់ក៏ប្រាប់ ដូចដែលទ្រង់កោតសសើរស្នាដៃរបស់តារ៉ាស្រី Yaya urassayas ប្រទេសថៃទ្រង់ក៏ Follow អ៊ិនស្ត្រាក្រាមរបស់នាងដោយបើកចំហជាសាធារណ:។
សរុបតួឯកស្រីរបស់យើងមិនធម្មតាមែន ពូកែដល់ថ្នាក់ព្រះរាជាក៏ទ្រង់ប្រទាន់ពាក្យសសើរថែមចុះឈ្មោះធ្វើជាអ្នកតាមដាននាងទៀត។
អត្ថបទដោយ សា