ស្អិតដូចតាំងមែហ្មង! Gxxod មិនភ្លេច update ពីមិត្តស្រីខ្លួន

តាំងពីពេលដែល តារាប្រុសវ័យក្មេងរូបសង្ហា God Itthipat និងតារាសម្ដែងស្រី Richy Oranate ប្រកាសថាខ្លួនកំពុងតែទាក់ទងគ្នា គេក៏ឃើញថាទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែស្អិតរមួតថែមឡើងមួយកម្រិតទៀត។ មិនខ្លាចថាមានអ្នកដែលគេប្រឆាំងនឹងទំនាក់ទំនងស្នេហារបស់ខ្លួន God បានប្រកាសប្រាប់ហ្វេនៗ និងអ្នកលេងអ៊ីនធើណេតថាខ្លួនកំពុងតែនៅជាមួយ Richy ហើយសង្ឃឹមថាហ្វេនរបស់លោកគាំទ្រទំនាក់ទំនងមួយនេះ។

មិនតែប៉ុណ្ណោះ God ព្យាយាមបង្ហាញខ្លួន និងមិត្តស្រី នៅតែមានស្រលាញ់គ្នា និងមានភាពស្និទ្ធស្នាលខ្លាំងចាក់ទឹកមិនលិច។ ថ្មីៗនេះ God បានបង្ហោះរូបជាមួយ Richy ជាមួយនឹងcaption ថា Park Day ហើយ Richy ក៏បានតបទៅវិញនៅសញ្ញារូបបេះដូង។ រឿងនេះបានធ្វើឱ្យហ្វេនមានការច្រណែននឹងការdate ដែលសមញ្ញតែរ៉ូមែនទិចរបស់អ្នកទាំងពីរផងដែរ។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya