លែងបី្ដចោលមួយ! តើស្វាមីរបស់ Nok មានស្រីថ្មីទើបឈានទៅដល់ការលែងលះ?

 

តារាស្រីរូបឆោម Nok Usanee ត្រូវបានគេចាប់អារម្មណ៍ខ្លាំងថ្មីៗនេះដោយហេតុនាងទើបតែចេញព័ត៌មានថា នាងនិងស្វាមីបារាំងសង្ហាររបស់បានលែងលះគ្នាហើយ។ ទន្ទឹមនឹងនេះដែរ គេក៏បានធ្វើការសម្ភាសន៍ នាងនៅក្នុងកម្មវិធីល្បីមួយ ដែលក្នុងនោះគេក៏បានសួរនាងថាមូលហេតុអ្វីដែលធ្វើឱ្យនាង សម្រចចិត្តលែងលះស្វាមីរបស់ខ្លួន។

ហើយមូលហេតុនោះទាក់ទងនឹងរឿងស្វាមីរបស់នាងមានជនទីបីឬទេ ព្រោះថាគេចេញរឿងអាស្រូវថាស្វាមីរបស់នាងមានស្រីផ្សេងព្រមទាំងមានវីឌីអូក្លីបថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏មានស្រីម្នាក់ប្រាប់នាងថាខ្លួនជាស្រីកំណាញ់របស់ប្ដីនាងផងដែរ។ ទោះជាយ៉ាងណា Nok បានបកស្រាយថាមិនមានរឿងទាំងនោះទេ ហើយការបែកគ្នានោះគឺ ធ្វើឡើងដោយសន្តិភាពមិនមានការភិតក្បត់អ្វីនោះទេ។

After Footer (Active) - damrei Mr1 Zone2
ការលែងលះដែលមូលហេតុគឺមកពីភាពមិនចុះសម្រុងគ្នា គោលដៅក៏ខុសគ្នា ព្រោះអតីតស្វាមីរបស់នាងចង់មានកូនហើយសម្រាប់នាងវិញគឺមិនចង់មាននោះទេ។

អត្ថបទដោយ៖ Eriya