Nut-Aum មានលុយមិនដឹងយកទៅណាអស់គ្រាន់តែដើមអូលីវអាយុ 300 ឆ្នាំមួយនៅកណ្ដាលសួនថ្លៃកប់ពពក…ដាំយកហេងថ្ងៃសែនចិន!! មានវីដេអូ
យូរៗទើបបង្ហាញផ្ទះអោយបណ្ដារជនបានឃើញពីភាពស្រស់ស្អាតយ៉ាងពេញភ្នែកម្ដង សម្រាប់គូស្វាមីភរិយាជាទីស្រលាញ់របស់ប្រិយមិត្តយ៉ាង Nut Myria និង Aum Atichart ដែលជាក់ស្ដែងអ្នកទាំងពីរបានបើកបង្ហាញអោយឃើញសម្រស់ក្នុងសួនដែលពោរពេញទៅដោយភាពត្រជាក់ត្រជុំដែលសាម៉ីខ្លួនខិតខំរៀបចំដាក់ដាំមើលថែដោយយកចិត្តទុកដាក់បំផុតក្នុងការបណ្ដុះនិងបង្កាត់ពូជដើមឈើផ្សេងៗគ្នា ហើយអ្វីដែលត្រជាក់ចិត្តបំផុតនោះគឺដើមអូលីវ ដើមដ៏ស្រស់ស្អាតដែលមានអាយុកាលជាង 300ឆ្នាំ ឈរយ៉ាងលេចធ្លោនៅកណ្តាលសួនច្បារដើម្បីបង្កើនភាពរុងរឿងក្នុងឱកាសបុណ្យចូលឆ្នាំចិន
សួនដ៏ស្រស់ស្អាតនេះ Aum Atichart បានសរសេររៀបរាប់ព្រមជាមួយនិងពាក្យជូនពរដល់អ្នកគ្រប់គ្នាដើម្បីជាសិរីមង្គលក្នុងថ្ងៃសែនចិនថា “អូនអូលីវ 300 ឆ្នាំ កណ្ដាលសួនច្បារសម្រាប់ថ្ងៃចូលឆ្នាំចិន រីករាយថ្ងៃចូលឆ្នាំចិន Shun Jia Kai Le Gong Xi Fa Cai”
ចំណែកឯខាងភរិយាដ៏ស្រស់ស្អាតក៏មានផុសរូបរបស់ខ្លួនដែលថតគូរជាមួយនិងដើមអូលីវហើយនិយាយថា “សួស្ដីបុណ្យចូលឆ្នាំចិនណាចា សូមទទួលប្អូន Olive សមាជិកថ្មីនៃផ្ទះនេះ” អាចនិយាយបានថាសួនក៏ស្រស់មនុស្សក៏ស្អាតហើយអ្វីដែលសំខាន់ដើមអូលូវនិងគឺជាបេះដូងនៃសួននិងហើយ
អត្ថបទដោយ : នីត្តា