ត្រឡប់មកជាប់ឈ្មោះជានារីស៊ិចស៊ីរបស់សង្គមតារ៉ាថៃម្តងទៀតសម្រាប់តារ៉ាសម្តែង និងពិធីការនីកម្មវិធីល្បី “Ice Apitsada” ដែលបើគ្រប់គ្នាបាន follow គាត់នឹងដឹងថាអ៊ិនស្ត្រាក្រាមរបស់គាត់ក្តៅគគក់គ្រប់ពេលវេលា មិនមែនព្រោះដ្រាម៉ារីការិះគន់ទេ តែវាក្តៅព្រោះភាពស៊ិចស៊ីក្នុងឈុតប៊ីហ្គីនីនៅតាមមាត់ទន្លេរនិងមាត់សមុទ្ររបស់នាង ដែលធ្វើអោយទាំងបុរស ទាំងនារីដូចគ្នាក៏អត់ទ្រាំមិនបាន នាំគ្នាចូល like និង ខមមិនពេញទឹកពេញដី។
អ្វីដែលយើងត្រូវដឹងអំពីគាត់ម៉្យាងទៀតគឺ “Ice Apitsada” ជាតារ៉ាសម្តែងស្រីដែលចេះលេងកីឡាស្ទើរគ្រប់ប្រភេទដែលជំនាញបំផុតនោះមានដូចជា កីឡាវាយធិននិស វាយកូនហ្គោល ជិះស្គី ហើយថ្មីៗនេះនាងទើបតែបានបង្ហាញជំនាញជិះស្គីលើទឺកអោយហ្វែនៗបានទស្សនាក្នុងកំឡុងពេលថ្ងៃសម្រាកលំហែនៅដងទន្លេចៅព្រះយ៉ាដោយតារ៉ាស្រីបានផុសរូបជាច្រើននៅក្នុងអ៊ិនស្ត្រាក្រាមរបស់។
លើកក្រៅតែបីជំនាញជិះស្គីយ៉ាងជំនាញរបស់នាង Ice Apitsada បានធ្វើអោយគ្រប់គ្នាត្រូវភ្លឹកស្មារតីជាមួយដងខ្លួនដ៏សែនស៊ិចស៊ី ចង្កេះស្តើង ទឹកមុខមានមុនញញឹមមានមុនស្នេហ៍ និងជាពិសេសឈុតហែលទឹកដែលគួរអោយទាក់ទាញរបស់នាងទៀត។
អត្ថបទដោយ សា