វិធីធ្វើអោយមិត្តប្រុសគេងលក់ស្រួលតាមបែប “queengyeon”! ជាគូស្នេហ៍ដែលជះលុយអោយគ្នាដោយមិនខ្វល់រឿងខាតចំណេញ!

ច្រណែនតារ៉ាចម្រៀង “hunz_iph” ណាស់គេងលក់ស្កប់ស្កល់ទាំងទឹកមុនញញឹមញញែម ព្រោះកាដូខួបកំណើតជាដុំលុយមួយដុំធំដែលមិត្តស្រីជាទីស្រលាញ់ “queengyeon” ប្រគល់អោយ។

After Footer (Active) - damrei Mr1 Zone2

គ្មានរណាអាចយកឈ្នះគូតារ៉ាសម្រៀង “hunz_iph” និងតារ៉ាសម្តែង “queengyeon” បានឡើយលើរឿងព្យាយាមប្តូរថ្ងៃ PAY អោយគ្នាទៅវិញទៅមក ដោយពួកគាត់តែងតែមានរូបភាពគូស្នេហ៍ និង ម៉ូមិនចំណាយលុយខ្យូតៗមកអោយគ្រប់គ្នាស្ញើចសសើរបានគ្រប់ពេលវេលា មិនថាក្នុងឧកាសសំខាន់ៗ ឬក្នុងថ្ងៃធម្មតាទេ ពួកគេរមែងធ្វើអោយវាប្លែកជាពិសេសជានិច្ច។

ចុងក្រោយនេះ “hunz_iph” បានបង្ហាញកាដូថ្ងៃខួបកំណើត​ដែលកញ្ញ “queengyeon” បានត្រៀមអោយគាត់ ដោយគាត់បានផុសរូបកំពុងគេងនៅលើកៅអីសាឡុង ជាមួយលុយមួយដុំធំនៅលើក្បាលព្រមសសេរជា Caption នាំអោយគេច្រណែនថា “អរគុណសម្រាប់កាដូពិសេសមួយនេះ ចងបានជាយូរណាស់មកហើយ ឃើញទេសាឡុងគេទន់ល្អណាស់ ធ្វើអោយគេងលក់ស្រួលមែនទែន #មិនបាច់សុំទេយ៉ាងណាក៏មិនបែងចែកអោយដែល” ។

ធ្វើអោយមិត្តភក្តិនៅក្នុងវិស័យសិល្បះ និងបណ្តាអ្នកគាំទ្រ អស់សំណើចនឹងភាពគួរអោយស្រលាញ់របស់ពួកគេ ហើយនាំគ្នាចូលមកខមមិនជូនពថ្ងៃកំណើត ក៏ដូចជាសម្តែងនូវក្តីច្រណែនចង់បានទទួលបានកាដូដូចហាន់យ៉ាងច្រើនកុះករ។

អត្ថបទដោយ សា