“Jaylerr – thanaerngnin” គូស្នេហ៍ HOT!! ឡើងកាន់តំណែងប្រធានក្រុមហ៊ុន QOW Entertainment !!

ត្រូវបានអ្នកសារពត៌មានឃ្លាំមើលតាំងពីដើមឆ្នាំមកម្ល៉េះសម្រាប់គូស្នេហ៍ល្អក់ល្អឺនរបស់កំពូលអ្នកហ្វាសសិនដូចជា “Jaylerr” និងម្ចាស់បេះដូង “thanaerngnin” ដែលចុងក្រោយគ្រប់យ៉ាងចេញមកដូចអ្វីដែលយើងបានសន្និដ្ឋាន អ្នកទាំងពីរប្រកាសបើកក្រុមហ៊ុន QOW Entertainment ជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

QOW Entertainment ជាក្រុមហ៊ុនផ្លូវការណ៍ទទួលខុសត្រូវចាត់ចែងការងារសិល្បះទាំងក្នុងប្រទេសថៃ និង ក្រៅប្រទេស។​របស់ Jaylerr – thanaerngnin និងតារ៉ាជាច្រើនរូបទៀតដែលត្រៀមបង្ហាញខ្លួនក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

JJ បានប្រាប់អ្នកសារពត៌មានថា ការសម្រេចចិត្តបើកក្រុមហ៊ុនខ្លួនឯងជាជំហ៊ានសំខាន់មួយទៀតសម្រាប់ខ្លួនគាត់ក៏ដូចជាសម្រាប់មិត្តស្រីរបស់គាត់ “thanaerngnin” វាជាការងារដែលរឿងត្រូវគិតគូររឿងគ្រប់គ្រងទាំងជួរមុខ ទាំងកំលាំង Support ពីក្រោយខ្នង។ គាត់បន្តទៀតថានេះជាការចាប់ផ្តើមដែលរាងពិបាកព្រោះការបើកអាជីវកម្ម និងការគ្រប់គ្រងធុរកិច្ចជារឿងថ្មីដែលយើងទាំងពីរដែលយើងពុំធ្លាប់មានបទពិសោធន៍ពីមុនមក។

ចំណែក thanaerngnin ថា QOW Entertainment គឺជាក្រុមហ៊ុន Agency ដែលគ្រប់គ្រង រៀបចំការងារអោយតារ៉ាៗទាំងអស់នៅក្នុងក្រុមរបស់យើង។ យើងក្រុមយើងជាក្រុមថ្មីដែលតែងតែបើទទួលយកគំនិតថ្មីៗពីគ្រប់គ្នានៅក្នុងធីមកអភិវឌ្ឍន៍ និងផ្តល់ជូនទៅកាន់អតិថិជន។ ទាក់ទង់នឹង QOWTURE ដែលជាផ្នែកមួយទៀតរបស់ក្រុមហ៊ុនយើង ឥឡូវនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំ សន្យាថាអ្នកទាំងអស់គ្នាអាចដឹងពិវាក្នុងពេលឆាប់ៗ។

ខាងយើងសូមអបអរសាទចំពោះការបើកអាជីវកម្មរបស់គូស្នេហ៍វ័យក្មេងដ៏គួរអោយស្រលាញ់នេះផង!

អត្ថបទដោយ សា