អាណិតខ្ញុំទៅ “nulek_gaga” ទំលាយពាក្យក្នុងចិត្តទៅកាន់អ្នកដែលតែងតែមកសុំលុយនាង អង្វរសុំអោយឈប់គិតថានាងមានលុយច្រើន នាងជាអ្នកមានទៀតទៅ ព្រោះរាល់ថ្ងៃនេះនាងពុំដែលបានគេងគ្រប់គ្រាន់ ពុំដែលបានញ៉ាំបាយត្រូវម៉ោងដូចគេឯងទេ។
ផុសរបស់នាងបានសសេរយ៉ាងវែងថា “ឈប់មើលមកខ្ញុំដូចជាមនុស្សសម្បូរលុយ មានខ្លាំង មានអ្វីគ្រប់យ៉ាង ហើយចូលមកសុំលុយបែបនេះទៀតទៅ #អាណិតខ្ញុំទៅ ខ្ញុំក៏មិនបានអ្វីមកដោយគ្រាន់តែដេកសុបិន្តដែរ តែខ្ញុំចូលគេងម៉ោង ២យប់ ភ្ញាក់ម៉ោង៥ភ្លឺ មិនដែលមានពេលគេងថ្ងៃ មិនសូវបានញ៉ាំបាយត្រូវម៉ោង ហើយក៏មិនដែលបានញ៉ាំអ្វីដែលថ្លៃដែរ ព្រោះខ្ញុំមានគោលដៅដែលធំជាងនេះ (មានត)
មិនមែនចេះតែលាដៃសុំលុយអ្នកដទៃពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ល្មមឈប់សុំលុយគេទៅហើយយកពេលលេងទូរស័ព្ទរបស់អ្នកទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៍ថែមអាចរកចំណូលអោយអ្នកបាន យ៉ាងហោចណាស់ក៏លក់របស់ថោកៗដូចជាខ្ញុំ (ដែលធ្លាប់ត្រូវបានគេមើលងាយ)ក៏បានកម្រៃដែរ ” ។
ប្រហែលជារឿងដែលកើតឡើងជាច្រើនលើកជាច្រើនសា ហើយប្រហែលវាបានធ្វើអោយនាងនឹកដល់អតិតកាលកំសត់កម្រររបស់នាងហើយមើលទៅបានជាដល់ថ្នាក់ផុសនៅក្នុងអ៊ិនស្ត្រាក្រាមសុំអោយគេឈប់ចេះតែលាដៃសុំលុយ ប៉ុន្តែគួរចាប់ផ្តើមរៀនសូត្រស្វែងរកការងារធ្វើច្បាស់ៗបែបនេះ។ បន្ទាប់ពីគាត់ផុសរឿងនេះហើយមានបណ្តាមិត្តភក្តីតារ៉ាជាច្រើនបានចូលមកអោយកំលាំងចិត្ត “nulek_gaga” សសើរពីការតស៊ូជីវិត្តរបស់នាង។
អត្ថបទដោយ សា