“Lekteeradetch” លេងចាស់ដៃបែបនេះ Bow_maylada ឃើញហើយធ្វើចិត្តបានទេ? !

អាចនិយាយបានថាគ្រប់ការសម្តែងគាត់តែងតែបញ្ចេញអោយអស់ពីសមត្ថភាពសម្រាប់តារ៉ាកំលោះកាត់ចិនដូចជាលោក “lekteeradetch” ដោយចុងក្រោយគាត់បានទទួលការងារជាតួសម្តែងក្នុង MV “I will do how you like it” បទចម្រៀងថ្មីរបស់ PPkritt ដែលមានអ្នកចូលមើលដល់ទៅជាងមួយលាននាក់ក្នុងរយ:ពេលមិនដល់ ១ថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

“I will do how you like it” ជាបទចម្រៀងដែលបង្ហាញយ៉ាងច្បាស់ពិទំនាក់ទំនងស្រលាញ់ភេទដូចគ្នា ក្នុងនោះមានលោក “lekteeradetch” សម្តែងជាតួឯប្រុសនៅក្នុងឆាកស្នេហាក្តៅៗជាច្រើន ព្រោះគាត់ជាសិល្ប:ករអាជីពគាត់សម្តែងចេញមកបានល្អមែនទែនរហូតធ្វើអោយហ្វែនៗចូលចិត្ត និងជឿថាវាជារឿងស្នេហារ៉ូមែនទិករបស់ប្រុសនិងប្រុសមែន។

សម្តែងល្អបែបនេះតើតារ៉ាស្រីរបស់យើងបានឃើញហើយឬនៅទេណា? គិតយា៉ងដូចម្តេចដែរពេលឃើញឈុតឆាកស្នេហារបស់សំណប់ចិត្តខ្លួនជាមួយប្រុសដ៏ទៃ? ប៉ុន្តែមើលទៅប្រហែល “Bow_maylada” ពុំភ្ញាក់ផ្អើលអីទេ អាចដឹងមុនទស្សនិជនទៀតផង ព្រោះលោក lekteeradetch តែងតែប្រាប់រឿងការងារផ្សេងៗអោយនាងដឹងជានិច្ច ម៉្យាងវិញទៀតក្នុងនាមជាតារ៉ាដូចគ្នាប្រហែលយល់គ្នា បែងចែករឿងការងារនឹងរឿងផ្ទាល់ខ្លួនបាន។

ចាំមើលទាំងអស់គ្នាថានាងនិយាយបែបណា បើមានអ្វីទាក់ទងនឹងការគិតរបស់ Bow ចំពោះ MV ចម្រៀងនេះអែដមីននឹងយកមកចែកចាយអោយអ្នកទាំងអស់គ្នាដឹងបន្តទៀតណ!​

អត្ថបទដោយ សា