ទីបំផុតដ្រាម៉ាក៏មកដល់ទីបញ្ចប់! Janey_suwannaket និងតារ៉ាចម្រៀង 9_kreukphorn ចចារគ្នានៅតុលាកាដោយខាងផលិតកម្មព្រមចាយលុយតាមដែលតារ៉ាបានប្តឹងទាសំណង!

ជាច្រើនឆ្នាំមកហើយដែលដ្រាម៉ានេះបានកើតឡើង ជាដ្រាម៉ាដែលម្ចាស់ផលិតកម្មដូចជា “janey_suwannaket” មិនព្រមប្រគល់សិទ្ធនិងចំណែកអោយតារ៉ាចម្រៀង “9_kreukphorn” តាមដែលគួរបាននៅពេលបទចម្រៀង “เลิกคุยทั้งอำเภอเพื่อเธอคนเคียว” ល្បីល្បាញមានអ្នកចូលមើល​ រហូតដល់ 333 លានជាងអ្នក។ ទោះបីមានពត៌មានចុះមានកម្មវិធីលើកយករឿងនេះមកនិយាយយ៉ាងណា “janey_suwannaket” មិនព្រមទទួលយកហើយច្រានចោលរាល់ការចោតប្រកាន់ពីតារ៉ាចម្រៀង។

After Footer (Active) - damrei Mr1 Zone2

ក្រោយមក “9_kreukphorn” បានសម្រេចចិត្តរៀបចំមេធាវីដាក់បណ្តឹង ហើយគ្រប់យ៉ាងបានចប់ដោយម្ចាស់ផលិតកម្មព្រមសងសំណងទៅកាន់តារ៉ាចម្រៀងដែលត្រូវបានគេបោកប្រាស់នៅតុលាកាក្នុងខែកុម្ភ:ឆ្នាំ ២០២២ នេះ។

ម្ចាស់ផលិតកម្មដូចជា “janey_suwannaket” បានអោយសម្ភាសន៍ថាគ្រប់យ៉ាង់អាចចប់ដោយក្តីស្ងប់ហើយដោយខ្លួនព្រមចំណាយតាមចំនួនដែលទាំងសងខាងសប្បាយចិត្ត តែសុំមិនបង្ហាញពីចំនួនទឹកលុយព្រោះខ្លាចមានរឿងដ្រាម៉ាបន្តទៀត។

ធ្វើអោយគ្រប់គ្នាបានសប្បាយចិត្តព្រោះទីបំផុតតារ៉ាចម្រៀងដែលខិតខំដើម្បីអោយចម្រៀងចេញល្អ ទទួលបាននូវយុត្តិធម៌តាមការគួរហើយ ពីថ្ងៃនេះទៅអ្នកទាំងពីរក៏នៅអាចរាប់អានគ្នាតាមធម្មតា ។

អត្ថបទដោយ សា