ហ្វេនឱ្យប៉ុន្មានពិន្ទុដែរ! Taew ស្លៀកហូលផាមួងតែបែបទាន់សម័យស្រស់ស្អាតមិនធម្មតា!

តារាសម្ដែងស្រីដែលមានស្នាដៃល្បីជាច្រើននៅក្នុងវិស័យសិល្បៈគឺគ្មាននរណាក្រៅពី Taew Nattaporn ដែលសម្ដែងនៅក្នុងរឿង Khun Chai Ratchanon និងរឿង Nakee។ កំឡុងពេលនេះដែរ Taew កំពុងតែមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងសេដ្ឋីវ័យក្មេង Pranai ដែលពេលនេះក៏គេសង្ស័យថានាងអាចនឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះដែរ។

តារាស្រីរូបនេះក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាដែលចូលចិត្តការហាត់ប្រាណ និងមិនរាងស្រស់ស្អាតបំផុតមិនថាពាក់អ្វីក៏សម។ ទន្ទឹមនឹងនេះដែល នាងក៏បានផុសរូបភាពរបស់នាងក្នុងឈុតក្រណាត់ហូលផាមួងតែមានលក្ខណៈបែបទំនើបទាន់សម័យ មើលទៅសមគ្មាទាស់។ ហ្វេនៗមានការសសើរមិនដាច់ពីមាត់នឹងហ្វេសិនរបស់នាង បង្ហាញរាងដ៏ស្រឡូន រួមជាមួយនឹងការកាច់ចង្កេះដើរនៅលើឆ្នេរខ្សាច់។​
Eriya