កូនអ្នកណាគេហ្នឹង! តួឯកស្រីនាង Aff សុំចាញ់កូនស្រីមិនដឹងចេះក្បាច់រាំមកពីណា កប់ៗតែម្ដង!!

ហាស់ហាកូនអ្នកណាទៅហ្ន! តួឯកស្រីនាង Aff Taksaorn អស់សំណើចសូមចុះចាញ់កូនស្រីរបស់ខ្លួនហើយ ក្រោយឃើញក្បាច់រាំមួយអស់ដៃរបស់កូនស្រីមិនដឹងជាទៅហាត់រៀនមកតាំងពីពេលណា បើម៉ែមិនចេះផងហ្នឹង។

តារាស្រីនាង Aff និងកូនស្រីឈ្មោះ Peemai គឺជាគូម្ដាយកូនក្នុងសិល្បៈថៃមួយគូដែលទទួលបានការគាំទ្រស្រលាញ់ចូលចិត្តច្រើនពីមហាជន។ ជាពិសេសម្ដាយកូនគូនេះ តែងត្រូវបានគេនិយាយពីចរិតនិស្ស័យដែលផ្ទុយគ្នា តែមានក្ដីស្រលាញ់ម្ដាយកូនយ៉ាងជ្រាលជ្រៅ។ ដោយតារាស្រីនាង Aff តែងត្រូវបានគេដឹងថាជាតួឯកស្រីដែលមិនសូវនិយាយច្រើន និងនិយាយសុភាពជាពិសេសកម្រឃើញរាំជាសាធារណះណាស់ តែសម្រាប់កូនស្រីវិញទាំងក្លាហាន ទាំងហ៊ានក្នុងការនិយាយ ជាពិសេសនោះមានក្បាច់រាំពេញខ្លួនតែម្ដងហើយ។ តោះមកមើលហេតុអីបានជា Aff កំពុងតែសើចកូនស្រី៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ