តួឯកស្រីនាង Baifern អង្រួនចិត្តអ្នកគាំទ្រហើយ ក្រោយបង្ហោះរូបក្នុងអាងទឹកពពុះសាប៊ូ!!

អង្រួនចិត្តអ្នកគាំទ្រទាំងយប់ទៀតហើយ! តារាសម្ដែងស្រីសម្រស់លេចធ្លោរតួឯកស្រីកំពុងមានឈ្មោះល្បីនាង Baifern Pimchanok បង្ហោះរូបចុះងូតទឹកក្នុងអាង ពពុះសាប៊ូពណ៌សៗបែបនេះស៊ីនឹងសម្បុរស្បែកសខ្ចីរបស់នាងតែម្ដង។

នេះមិនមែនជាលើកទីមួយនោះឡើយសម្រាប់តារាស្រីនាង Baifern ដែលបានបង្ហោះរូបភាពស៊ិចស៊ីៗទាក់ចិត្តអ្នកគាំទ្រ ដោយរូបនាងក៏មានរូបស្លៀកពាក់ឈុតស៊ិចស៊ីៗជាច្រើនបែបផងដែរ។ តែក៏ប្លែកផងដែរដែលតួឯកស្រីរូបនេះមិនរងខមមិនរិះគន់នោះឡើយពីអ្នកគាំទ្រទោះលេងខ្លួនស៊ិចស៊ីក៏ដោយ នេះប្រហែលជាមកពីចរិតនិស្ស័យក្រៅឆាករបស់នាងត្រូវបានគេស្គាល់ថាជាតារាដែលមានភាពរួសរាយកំប្លុកកំប្លែងនិយាយត្រង់ៗ ធ្វើឲមានការចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រ។ ចុះបើ Baifern បង្ហោះរូបក្នុងអាងទឹកបែបនេះស៊ិចស៊ីទេ?

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ