Baifern ឥលូវក៏មិនសូវសុភាពដូចមុនទៀតដែរ…..កំលោះៗជ្រួលជ្រើមជាន់ជើងគ្នាក្រោយពេលឃើញនាងប្រលែងខ្លួនងូចទឹកកាន់តែសម្លឹងកាន់តែលង់! មានរូបភាព
ឧស្សាហ៍បន្ថែមភាពគួអោយស្រលាញ់ដែលអមមកជាមួយនិងភាពស៊ិចស៊ីខណៈបែបក្លែមចិត្តក្លែមអារម្មណ៍អោយអ្នកគាំទ្រនៅក្នុង IG @baifernbah បានលាន់មាត់ជាប់ជានិច្ច សម្រាប់តារាសម្ដែងស្រី Baifern Pimchanok
ដែលជាក់ស្ដែងសាម៉ីខ្លួនបានធ្វើអោយអ្នកមើលបេះដូងលោតខុសចង្វាក់ពេញប្រទេស នៅពេលនាងបានផុសរូបខណៈពេលកំពុងគេងត្រាំទឹកក្នុងអាងងូចទឹក តាមភាសាអ្នកលំហែរអារម្មណ៍សប្បាយៗ មានទាំងផ្ញើរស្នាមញញឹមស្រស់ស្រាយបូករួមជាមួយនិងាំភាពស៊ិចស៊ី ដល់ថ្នាក់ម្នាក់ៗមិនអាចងាកក្រសែភ្នែកទៅណាបានទៀតទេ
រឿងនេះក្រៅពីហ្វេនៗនាំគ្នាសម្រុកចូលទៅប្រគល់ like អោយជាច្រើនហើយ គ្រប់គ្នានៅបង្ហាញការយល់ឃើញក្នុងន័យតែមួយដូចគ្នាថា រូបភាពនេះ Baifern ដុចចិត្តអោយក្ដៅរោលរាលខ្លាំងណាស់ កាន់តែសម្លឹងកាន់តែលង់ស្នេហ៍នាងទ្វេដង
អត្ថបទដោយ : នីត្តា