ប្ដូរការងារពី Manager មកជាបវរកញ្ញា! តោះនាំគ្នាទៅមើលមុខបវរកញ្ញាលេខមួយប្រចាំប្រទេសថៃ ២០២២ Nita Manita

ថ្មីៗនេះ ប្រទេសថៃក៏បានរើសបវរកញ្ញាប្រចាំឆ្នាំ២០២២ ដែលគេមិនមែនមើលត្រឹមតែសម្ជស្សនោះទេ តែគេក៏មើលដល់ចំណេះដឹង និងការនិយាយស្ដីរបស់បេក្ខភាពដែរ ។ ដោយសម្រិតសម្រាញ់ជាច្រើនជុំគេក៏ឃើញថាអ្នកទទួលពានបវកញ្ញាប្រចាំប្រទេសថៃគឺកញ្ញា Nita Manita ។

បវរកញ្ញាវ័យ២៥រូបនេះជាកូនកាត់ថៃអាមេរិកដែលមានសម្រស់ស្រស់ត្រកាលរួមជាមួយនឹងចំណេះដឹងខ្ពស់។ នាងបានចប់ពី International college Bangkok University Faculty of Communication Arts ដោយបានចំណាត់ថ្នាក់លេខមួយប្រចាំដេប៉ាតឺម៉ង់។ ពេលនេះដែរនាងក៏បានតំណែងជាអ្នកចាត់ការ ហើយក៏ក្លាយជាគ្រូស្ម័គ្រចិត្តផ្សព្វផ្សាយការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ក្នុងសាលា Wat Bang Phai Nart។
Nita Manita ក៏ធ្លាប់ជាបេក្ខភាពជួរមុខ  Miss Grand Phuket 2018 និងបានជាប់ចំណាត់ថ្នាក់លេខ 12​នៅក្នុង Miss Thailand World 2022 ។
After Footer (Active) - damrei Mr1 Zone2

Eriya