មានកូនពេញក្រមុំបាត់! កូនស្រីរបស់ Dom បានធ្វើឱ្យគេភ្ញាក់ផ្អើលនឹងសម្រស់របស់នាង!

ជាធម្មតា តារាម្នាក់ៗតែបង្ហាញរូបកូនរបស់ខ្លួននៅក្នុង IG ឬយកកូនទៅបង្ហាញខ្លួនតាមកាសែតធម្មតា។ ប៉ុន្ដែ តារាប្រុស Dom Hetrakul វិញគឺខុសគេត្រង់ថាលោកមិនសូវបញ្ចេញមុខក្រុមគ្រួសារប៉ុន្មាននោះទេ ទោះបីជាខ្លួនស្រលាញ់និងរៀបការមានកូនជាមួយប្រពន្ធរបស់ខ្លួន Koi ជាច្រើនឆ្នំាមកហើយ។ តារាប្រុសរូបនេះតែងតែរក្សារឿងជីវិតផ្ទាល់ខ្លួនមករហូត រហូតមកដល់ថ្មីនេះដែលគេឃើញថាកូនរបស់លោកធំពេញក្រមុំទៅហើយ។

Dom បានចូលរួមកម្មវិធី Rak Suea Singha Krating Zaap របស់ប៉ុស្ដិ៍លេខ៣ ដែលជាលើកដំបូងហើយដែលDom បានលើកឡើងពីកូនស្រីរបស់ខ្លួន។ ក្នុងនោះដែរលោកក៏បាននិយាយថាលោកមានមោទនភាពនឹងកូនរបស់ខ្លួនខ្លាំងណាស់ ដែលកូនរបស់លោកអាចធ្វើជាខ្លួនឯងទោះបីជាមានឱបសគ្គអ្វីក៏ដោយ ហើយលោកក៏បានប្រាប់កូនឱ្យធ្វើអ្វីដោយខ្លួនឯង ។​
ក្រៅពីនេះគេក៏ឃើញរូបថតរបស់កូនស្រីDom ដែលពិតជាស្រស់ស្អាតកាត់ឪពុកខ្លួនបេះបិតតែម្ដង។
After Footer (Active) - damrei Mr1 Zone2