រូបគូមកហើយ! តួឯកប្រុសលោក Boy Pakorn ថតរូបជាមួយគូស្នេហ៍ មិនត្រឹមតែស្វីតទេហេងៗបានលុយ!!

គូនេះស្វីតកប់ ទើបតែបង្ហាញពីទំនាក់ទំនងស្នេហាទេតែចាប់ដៃគ្នារកស៊ីសាងអនាគតហើយ! ដោយតួឯកប្រុសសម្ដែងយូរឆ្នាំក្នុងសិល្បៈថៃលោក Boy Pakorn កាលពីមួយរយះមុនបានទទួលស្គាល់រួចមកហើយ ថារូបលោកកំពុងមានស្នេហា។ ហើយនារីដែលរូបលោកលង់ស្រលាញ់ក៏ជាតារាស្រីមួយរូបផងដែរគឺអ្នកចម្រៀងស្រីនាង Fayefaye ពេលនេះរូបគូរូបស្វីតរបស់អ្នកទាំងពីរបានបង្ហោះហើយ។

ដោយនេះមិនត្រឹមតែជារូបគូរូបស្វីតថតរួមគ្នាលេងៗនោះទេ តែគឺជារូបថតផ្សព្វផ្សាយពានិជ្ជកម្មជាមួយគ្នារបស់តារាប្រុសលោក Boy និងតារាស្រីនាង Fayefaye ថតឲម៉ាកផលិតផលទឹកអប់ម៉ាកល្បីម៉ាកDior។ ធ្វើឲអ្នកគាំទ្រឃើញកម្រងរូបភាពគូទាំងនេះហើយ ក៏នាំគ្នានិយាយថាគូនេះហេងៗឆ្នាំថ្មីមានលាភតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ