ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីក៏ដោយកុំគប្បីធ្វេសប្រហែសឱ្យសោះពីព្រោះថាងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេណាស់។ការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយបើខូចខាតនោះច្រើនបន្តិចគប្បីមានពិនិត្យពិច័យឱ្យបានគ្រប់ជ្រុងជ្រោយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេពោលគឺការរកកម្រៃគ្រាន់ដោះស្រាយជីវភាពដែរ។ សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះ គាប់ប្រសើរ ហើយទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញ។ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល
រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។នៅថ្ងៃនេះមិនផ្តល់់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារទីឆ្ងាយគឺ ងាយកើតរឿងរាវចំពោះមុខណាស់ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនង អ្វីមួយពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។ក្នុងថ្ងៃនេះបើមានក្រុមមនុស្សប៉ងអាក្រក់តែងមិនអាចយកឈ្នះ ឬធ្វើអ្វីលោកអ្នកបាននោះឡើយពោលគឺនឹងទទួលបរាជ័យវិញជាក់ជាពុំខាន ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។ ស្នេហាកំលោះក្រមុំក្នុងរយៈពេលនេះចូរប្រយ័ត្នអ្នកទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។ចំពោះបុគ្គលិក កម្មករដែលបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនឬរោងចក្រសហគ្រាសចូរកុំបង្កជម្លោះប្រកែកជាមួយថៅកែឱ្យសោះប្រយ័ត្នបាត់បង់តួនាទី និងកន្លែងធ្វើការងារ។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
ចំពោះគូស្នេហ៍រយៈពេលនេះជួបនូវរឿងរកាំរកូសច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។លោកអ្នកបើចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះថ្នមចិត្តអ្នកដទៃនិងមានចិត្តត្រជាក់បន្តិចទើបគ្មានបញ្ហាចោទឡើង។ការប្រកបការងារមិនត្រូវចិត្តឆេវឆាវ ឬឆាប់ប្រកាន់ខឹងពីព្រោះថាទាំងនេះនាំក្តីគ្រោះថ្នាក់នាគ្រាខាងមុខទៀតប៉ុណ្ណោះ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយបើពុំនោះទេនឹងអាចកើតរឿងរាវមិនល្អណាមួយឡើងជាក់ជាពុំខាន។ការប្រកបការងារមានការបោះជំហ៊ានយឺតនិងស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន។ ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ ស្វាមីភរិយានិង កំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងពេលនេះបើមានបញ្ហាជាមួយអ្នកជិតខាងឬញាតិមិត្តឆ្ងាយជិត ត្រុវចេះសង្កត់ចិត្តទប់អារម្មណ៍ ហើយដាច់ខាតមិនត្រូវតបត ដោយកំហឹងឡើយនាំតែមានបញ្ហាលំបាកគ្រាខាងមុខប៉ុណ្ណោះ។ ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និងពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរផលកម្រៃមានដំណើរការទៅមុខយ៉ាប់យ៉ឺន និងរឿងរាវក៏ឈានចូលច្រើនដែរ។ ចំពោះគូស្វាមីភរិយាដែលមានបញ្ហាជាមួយគ្នា ត្រូវតែឆាប់បញ្ចប់រឿងរាវរកាំរកូស និងការប្រច័ណ្ឌខុសរឿងទើបនៅក្នុងក្រុមគ្រួសារមានសុភមង្គល៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ មិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងទៀតហើយ។ការប្រកបការងារមានការឈានទៅមុខយឺត និងងាយត្រូវគេវាយប្រហារថែមទៀត។ការរកផលកម្រៃទោះជួបនូវបញ្ហា្ផផលកម្រៃតែយ៉ាងណាក៏មានភាពសុខដុមដូចសព្វមួយដទេ។ ស្វាមីភរិយាមិនគប្បីជឿអ្នកក្រៅអុជអាលនាំតែកើតផលលំបាកក្នុងក្រុមគ្រួសារខ្លួនឯងប៉ុណ្ណោះ៕