ហាស់ហាប្រញាប់ឡើងមានគូប្រជែងហើយ! តួឯកប្រុសលោក Naphat Siangsomboon ត្រូវបានអ្នកគាំទ្រប្រាប់ឲប្រញាប់ទៅសារភាពជាមួយតួឯកស្រីនាង Baifern Pimchanok ឲលឿនឡើង ព្រោះពេលនេះមានគូប្រជែងហើយ ថែមនៅក្មេងស្អាតសង្ហារមិនធម្មតានោះឡើយ។
ហេតុដែលលោក Naphat Siangsomboon ត្រូវបានអ្នកគាំទ្រប្រាប់ឲទៅសារភាពជាមួយ Baifern ឲលឿនៗនោះ ក៏ព្រោះតែពេលនេះមានតារាប្រុសមួយរូបទៀតហើយដែលចេញមកនិយាយថា នារីបែប Baifern នេះហើយគឺជានារីក្នុងក្ដីសុបិន្ រូបលោកចូលចិត្តបែបនេះ ស្រលាញ់ចរិតបែបនេះមុខមាត់ប្រហែលនេះ។ តារាប្រុសវ័យក្មេងរូបសង្ហារចេញមកសារភាពស្នេហ៍ចំៗជាមួយ Baifern រូបនេះមានឈ្មោះថា August Vachiravit ជាអ្នកសម្ដែងមួយរូបផងដែរ។ ឃើញបែបនេះហើយ ធ្វើឲអ្នកគាំទ្រលោក Naphat ប្រញាប់ជំនួសចង់ឲលោកទៅសន្សំពន្ទុរពីBaifernឲបានមុនគេលឿនៗ ធ្វើឲ Baifern ទន់ចិត្ត ប្រយ័ត្នបានគេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ