ទ្រាំទៅបើយើងវាសង្ហា! Great Warintorn មិនដឹងថាត្រូវសប្បាយចិត្តឬត្រូវកើតទុកល្អទេបើស្រីស្អាតពីរនេះកំពុងធ្វើសង្គ្រាមដណ្ដើមខ្លួនសំខាន់ម៉ែបើកដៃ…..! មានរូបភាព

ទោះបីជានៅទំនេរយូរ សម្រាប់តួឯកប្រុសកំលោះ Great Warintorn ប៉ុន្ដែសូមជម្រាបប្រាប់ថាមួយរយៈនេះសាច់ក្រអូបបំផុត ក្រោយពីចែ Kong អ្នកម៉ាក់របស់សាម៉ីខ្លួនបានប្រកាសទទួលអ្នកស្មគ្រ័ចិត្តធ្វើកូនប្រសារស្រីក្នុងគ្រួសារ ហើយមិនមែនត្រឹមតែអ្នកម៉ាក់ទេ ព្រោះថាប្អូនប្រុសយ៉ាងកំលោះ good KPN ក៏ចេញមុខមកជួយបងប្រុសម្នាក់ទៀតដែរ

ដោយខាងប្អូនប្រុស good KPN បានប្រកាសនៅក្នុង IG ថា “ប្រកាសស្វែងរកកូនប្រសារស្រីណាបង  @great_rider10 វគ្គនេះចាត់ទុកថាបង់ថ្លៃឈ្នួល លើកអោយតែម្ដងចា ក 20បាត​ ដៃ 10បាត នេះនោះ 2 សែនបាត អាចទៅដាក់ពាក្យបាននៅ @wangngoenthai”

After Footer (Active) - damrei Mr1 Zone2

ហើយបងប្រុសយ៉ាង Great ក៏បានចូលទៅ comment ថា “វ៉ៃគងប្រកាសទៅ” ក្រៅពីនិងក៏នៅមានតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Matt Phiranee ចូលទៅឆ្លើយឆ្លងជាមួយថា “ដាក់ពាក្យនៅទីនេះតែម្ដងបានទេចា”

ធ្វើអោយហ្វេនៗជាច្រើនបង្អាប់គូរ Great-Matt នៅទីនេះជាមួយគ្នាតាំងតែអ្នកទាំងពីរលេងរឿងគូរជាមួយគ្នា គូរនេះត្រូវគ្នាណាស់ តែឱកាសដែលទៅរួចដូចជាតិចខ្លាំងណាស់ ព្រោះ Matt មានម្ចាស់ចិត្តរួចទៅហើយ បើបែបនេះ Jackie នៅតែមានសង្ឃឹម។

អត្ថបទដោយ : នីត្តា