Taew Nataphon មិននឹកស្មានថាលង់និងហៃសូ Pranai ខ្លាំងយ៉ាងនិងសោះអានតែ caption ក៏ដឹងច្បាស់ដូចថ្ងៃដែរ! មានរូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្ហែមដែលមានចំពោះគ្នាក៏កាន់តែកើនឡើងរឿយៗ សម្រាប់គូរស្នេហ៍អ្នកសិល្បៈយ៉ាង Taew Nataphon និងកំលោះអ្នកជំនួញធំហៃសូ Pranai  ដែលតែងតែមានសកម្មភាពឬរូបភាពគូរមកផ្ញើរហ្វេនៗជាប់មិនចេះដាច់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Taew Nataphon ក៏មើលទៅដូចជាលង់ស្រលាញ់ដកចិត្តមិនរួចសោះ នៅពេលសាម៉ីខ្លួនបានផុសរូបគូរជាមួយនិងលោក Pranai ខណៈពេលកំពុងញញឹមអោយគ្នាយ៉ាងមានក្ដីសុខ ព្រមទាំងមានឃ្លាសារមកបញ្ជាក់បែបខ្លីៗតែមានន័យជ្រាលជ្រៅ ហើយក៏ជាប្រយោគប្រហារដល់ចិត្តអ្នកអត់គូរណាស់ដែរ “នរណាទៅអាចហាមមិនអោយញញឹមបាន”

រឿងនេះក្រៅពីហ្វេនៗអ្នកគាំទ្រនិងចូលមកចុចឡាយអោយដោយគ្មានស្ទាក់ស្ទើរចិត្តហើយ គ្រប់គ្នានៅបង្ហាញការយល់ឃើញចំពោះក្ដីស្នេហ៍ដែលអ្នកទាំងពីរមានចំពោះគ្នាជាច្រើនហូរហែទៀតផង អាចនិយាយបានថាភាពផ្អែមល្ហែមជាប់លេខមួយ មិនដែលថយចុះសូម្បីតែបន្ទិចណាសោះឡើយ

អត្ថបទដោយ : នីត្តា