Aum Patcharapa ផុសជូនពរថ្ងៃខួបកំណើតរបស់ Nong Chat ប៉ុន្ដែអោយគ្រប់គ្នាចាប់អារម្មណ៍ម្ចាស់ខួបយ៉ាងម៉េចបើអាវរបស់ Aum…….! មានរូបភាព
ជាតារាដែលមានតែអ្នកស្រលាញ់និងពេញចិត្ត សម្រាប់ Aum Patcharapa ជាពិសេសអ្នកនៅជុំវិញខ្លួនដែលតែងតែចេញមុខមកនិយាយពីភាពគួអោយស្រលាញ់របស់នាងជាប់ជានិច្ច ហើយជាក់ស្ដែងក៏បានឃើញភាពគួអោយស្រលាញ់របស់នាងមួយទៀត ខណៈពេលនាងចេញមកផុសរូបជូនពរថ្ងៃខួបកំណើតរបស់ Nong Chat ជាងតែងមុខស្អាតៗអោយ Aum ជាប្រចាំ
ដោយ Aum បានផុសនៅក្នុង IG @aum_patchrapa ថា “កន្លងផុតមកជាច្រើនថ្ងៃហើយតែក៏សុំជូនពរប្អូនសម្លាញ់ដោយរូបថតនេះ (មុខមាត់សក់ជាស្នាដៃគាត់) @nongchat បងសូមអោយប្អូនមានក្ដីសុខច្រើនៗណា ហើយធ្វើអ្វីគ្រប់យ៉ាងបានសម្រេចដូចក្ដីប្រាថ្នា អគុណដែលល្អចំពោះមករហូត យើងនិងតែងមុខជាមួយគ្នារហូតដល់ចាស់ជាងនេះណា”
ហើយខាង Nong Chat ក៏បានចូលទៅឆ្លើយតបអគុណនិងនិយាយពីភាពគួអោយស្រលាញ់របស់ Aum ថា “អគុណបង Aum ខ្លាំងណាស់បាទ បងជាបងស្រីដែលគួអោយស្រលាញ់ ងាយចុះសម្រុងត្រូវគ្នាលឿន មិនដែលប្រកាន់ខ្លួន សប្បាយចិត្តដែលមួយជីវិតនេះបានជួបបងហើយបានទទួលឱកាសពីបងណាបាទ សន្យា និងស្រលាញ់មើលថែបងរហូតទៅបាទ”
តែមើលទៅរូបភាពដែល Aum ផុសនិងវាពិតជាស្រស់ស្អាតមិនធម្មតាទេ ជាមួយនិងឆុតហែលទឹកពណ៌ស ថ្វីត្បិតតែខាងលើជាដៃវែងតែខាងក្រោមវិញគឺបង្ហាញជើងវែងស្រលូនសស្អាតម៉ត់រលោងយ៉ាងច្បាស់ ហ្វេនៗដែលបានឃើញហើយភ្លក់សម្លឹងមើលស្ទើតែភ្លេចដកដង្ហើមទៅហើយ ដូច្នេះហើយតើមាននរណាទៅចាប់អារម្មណ៍អ្នកម្ចាស់ខួបបាននោះបើអ្នកជូនពរដណ្ដើមអស់ហើយនិង
អត្ថបទដោយ : នីត្តា