បន្ទាប់ពីតួឯកប្រុស great_rider10 ត្រូវម៉ាក់និងប្អូនប្រុសលលេងដោយប្រកាស់រកប្រពន្ធអោយខ្លួនជាសាធារណ:នៅក្នងអ៊ិនស្តាក្រាមយ៉ាងល្បីល្បាញ ថ្ងៃនេះយើងមកណែនាំប្រភេទស្ត្រីដែលលោក great ចង់បានមកធ្វើជាម្ចាស់បេះដូងវិញម្តង។
Great_rider10 បានប្រាប់ថា “ខ្ញុំចូលចិត្តនារីដែលមានទស្សនគតិល្អ ស្អាតគួរអោយស្រលាញ់ ចិត្តល្អ គិតស្រដៀងៗខ្ញុំ ចេះទទួលយកកាពិត ហើយដែលសំខាន់បំផុតនោះគឺនាងមិនញៀនសង្គមអនឡាញ” ។
មិនញៀនបណ្តាញសង្គមនេះគឺលំដាប់លេខមួយតែម្តង លោកថាអ្នកដែលញៀងសង្គមអនឡាញពេកជាមនុស្សដែលដាក់ចិត្ត ដាក់អារម្មណ៍ ដាក់ការរំពឹងទុកតាមអ្វីដែលគេឃើញនៅតាមអេក្រង់ទាំងនោះធ្វើអោយនាងអាចក្លាយជាមនុស្សដែលចាត់កាអារម្មណ៍របស់ខ្លួនឯងមិនបានល្អ។
បង្ហាញច្បាស់បែបនេះប្រហែលជួយអោយអ្នកម៉ាក់របស់គាត់ជ្រើសរើសកូនប្រសាបានងាយជាងមុនហើយមើលទៅ ចុះស្រីៗយើងមាននរណាមានគ្រប់ចំនុចដែលគាត់ចង់បានឬទេ? ឬមានតារ៉ាស្រីរូបណាដែលអ្នកគិតថាសមជាមួយ Great ទេបើមានប្រាប់គ្នាផង!